ក្រសួងសុខាភិបាលយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ !

ចែករំលែក៖

ភ្នំពេញ, ការអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ៖
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥
កម្មវត្ថុ៖ អនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុស កូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុស កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ។

យោង៖ សេចក្តីណែនាំអំពីការងារមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ-១៩ និង ការរៀបចំ”យុទ្ធនាការអនុវត្តយុទ្ធសាស្ត្រ ៦ ចំណុចរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី សំដៅទប់ស្កាត់រលក ទី៣ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងដើម្បីត្រៀមខ្លួនរស់ជាមួយជំងឺកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មីៗរបស់ គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គបក)។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រី អភិបាលនៃ គណៈអភិបាលរាជធានី-ខេត្តទាំងអស់ជ្រាបថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងឈានទៅរកការឆ្លងរីក រាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល ធ្វើឲ្យបាត់បង់អាយុជីវិត ប្រជាជន រួមទាំងផលវិបាកសង្គមនិងសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ជាពិសេសការមកដល់នៃវីរុសបំប្លែងថ្មីប្រភេទដែលតា(Delta)ដែល មានសមត្ថភាពឆ្លងរីករាលដាលលឿនជាងមុន និងបង្ករជាជំងឺកូវីដ-១៩ ធ្ងន់ធ្ងរជាងមុន ដែលទាមទារឲ្យមានការ ប្រឹងប្រែងខ្លាំងបំផុតក្នុងដំណាក់កាលនេះដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការធ្លាយចូលក្នុង សហគមន៍នូវវីរុសកូវីដ-១៩ ប្រភេទដែលតា(Delta)។

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គមក) ចាត់ទុកថាការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍ ព្រមទាំងស្ថាប័ន និងវិស័យ ឯកជន ក្នុងការអនុវត្តន៍វិធានការបង្ការ និងការពារខ្លួនពីមេរោគកូវីដ-១៩ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដូច្នេះដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើង វិញ ក្នុងការប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធាន * ៣ការពារ និង៣កុំ” ការបើក យុទ្ធនាការទូទាំងប្រទេសដើម្បី អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពី
វីរុសកូវីដ-១៩ដែលនៅបន្តមានជាប់ជាប្រចាំព្រមទាំងផ្លាស់ប្តូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្ដើរៗជាមួយនឹងវត្តមាននៃវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ គឺជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់បំផុត។ ដូច្នេះខ្ញុំ សូមលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពក្នុងគ្រប់ទីតាំង និងឲ្យបានឆាប់បំផុតដូចតទៅ៖

. ចាត់ចែងរៀបចំបិទតាំងផ្សព្វផ្សាយនូវសម្ភារដែលបានផ្ដល់ដោយក្រសួងសុខាភិបាល តាមរយៈការគាំទ្ររបស់ អង្គការយូនីសេហ្វ(UNICEF) ដែលបានបែងចែកជូនដល់គ្រប់រាជធានី-ខេត្តទាំងអស់ ឲ្យបានឆាប់រហ័សទៅ ដល់គ្រប់ភូមិគោលដៅ និងបន្តសហការជាមួយដៃគូរពាក់ព័ន្ធ សង្គមស៊ីវិល ក្នុងរាជធានី-ខេត្ត ទាំងអស់ដើម្បី បោះពុម្ភ ចែកចាយ សម្ភារអប់រំសុខភាពឲ្យបានទូលំទូលាយទូទាំងរាជធានី-ខេត្ត។

ជំរុញការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងសហគមន៍នូវសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាលដែល មានផ្តល់ជូននៅក្នុងយូធូបរបស់ក្រសួងសុខាភិបាលhttps//youtube.corncharneuCMG និងតាមហ្គូហ្គោល តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិ និងដោយមានការចូលរួមពីសហគមន៍ ដូចជាការ ផ្សព្វផ្សាយតាមរយៈការផ្សាយតាមឧឃោសន:ស័ព្ទ ការបិទតាំងរូបភាពផ្ទាំងធំ ចែកចាយខិតប័ណ្ណ ការផ្សព្វផ្សាយ តាមទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គមដល់ប្រជាជន ជាពិសេសដល់សហគមន៍ងាយរងគ្រោះ និងសហគន៍ ក្រីក្រជាដើម។ ការផ្សព្វផ្សាយត្រូវធ្វើឡើងជាប្រចាំក្នុងកំឡុងពេលនេះដើម្បីរំលឹកសាធារណៈជនអំពីហានិភ័យនៃ ជំងឺនេះដែលអាចនឹងផ្ទុះឡើងទ្រង់ទ្រាយធំគ្រប់ពេលវេលា។

ណែនាំនិង ចាត់វិធានការណ៍ ដល់អាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជាក្លឹបកំសាន្ត អាជីវកម្ម , ម៉ាស្សា ហាង លក់និងសេពគ្រឿងស្រវឹង ព្រមទាំងភោជនីយដ្ឋាន ទីកន្លែងលក់អាហារ ទីផ្សារ ផ្សារទំនើប ធនាគារ និងកន្លែង ប្រកបអាជីវកម្មផ្សេងៗ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៅការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការ ការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅពេលជួបជាមួយអតិថិជនទូទៅនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។ ចាត់ វិធានការបិទជាបណ្តោះអាសន្ននូវទីតាំងអាជីវកម្មណាដែលមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង

សុខាភិបាល។
ណែនាំ និងការចាត់វិធានការតាមដានការអនុវត្តន៍វិធានការសុខាភិបាល នៅសហគមន៍ ដូចជាចាត់តាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក និងតំណាងសហគមន៍ ត្រួតពិនិត្យ និងណែនាំការអនុវត្តន៍គម្លាតសុវត្ថិភាពបុគ្គលពីម្នាក់ទៅ ម្នាក់ឲ្យបាន ១.៥ម៉ែត្រឡើងទៅ នៅតាមទីសាធារណៈនានា។ អនុវត្តគម្លាតសុវត្ថិភាពសង្គមឲ្យបានម៉ត់ចត់ ដោយហាមឃាត់ ឬកាត់បន្ថយឲ្យបានជាអតិប្បរិមា នូវការជួបជុំគ្នាក្នុងសង្គម ដូចជា ការរៀបអាពាហ៍ពិពាហ៍ ពិធី បុណ្យនានា មានដូចជាការជួបជុំគ្នា ក្នុងពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពិធីបុណ្យប្រពៃណី ឬពិធីបុណ្យ ផ្សេងៗ ការប្រគុំតន្ត្រី ការដើរលេងជួបជុំ បរិភោគអាហារជាមួយមិត្តភក្តិខាងក្រៅផ្ទះ ការជួបជុំពិធីខួបកំណើត ឬ ការធ្វើពិធីឡើងផ្ទះក្នុងទ្រង់ទ្រាយធំ ការធ្វើដំណើរកំសាន្តប្រមូលផ្តុំគ្នាច្រើនជាដើម។
ណែនាំ និងចាត់វិធានការ ជំរុញប្រជាជនក្នុងសហគមន៍ឲ្យយកចិត្តទុកដាក់រក្សាអនាម័យអោយបានស្អាតជានិច្ច ដោយលាងដៃដោយប្រើទឹកស្អាតជាមួយសាប៊ូ ឬអាល់កុល ទឹកដែលលាងដៃ ឲ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ ឲ្យបានត្រឹមត្រូវជាប្រចាំ (នៅក្នុងករណីចាំបាច់) ឬប្រើកន្សែង ក្រម៉ា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះ ពេលក្អកកណ្តាស់ ។
ណែនាំដល់អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម ជៀសវាងចេញពីផ្ទះបើមិនចាំបាច់។ អាស្រ័យហេតុនេះ សូមលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់អនុវត្តឲ្យមាន ប្រសិទ្ធភាពខ្ពស់។
សូម លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទទួលការនូវការស្រឡាញ់រាប់អានដឹ ជ្រាលជ្រៅពីខ្ញុំ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print