ឃាត់ខ្លួន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ពាក់ព័ន្ធនឹងករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តកណ្ដាល : ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកលើកដែក ខេត្តកណ្ដាលធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង០៣នាទី ថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិ ព្រែកតូច ឃុំ ព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល។
ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន
១/.ឈ្មោះ មុត សុត ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
២/.ឈ្មោះ ស៊ន អុល ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ទីលំនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
និងបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួន
១/.ឈ្មោះត្រាចាក់ ភេទប្រុស ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
២/.ឈ្មោះ ឡេង ភេទប្រុស មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើបានដកហូតនូវវត្ថុតាងរួមមាន
១.ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ice) ចំនួន៣កញ្ចប់តូច។
២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន មួយគ្រឿង។
៣.ដែកកេះចំនួន ៣២ និងសម្ភារៈសម្រាប់វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន
៤.ទូរស័ព្ទដៃម៉ាក OPPO ពណ៌ក្រហម ០១គ្រឿង។
៥.កាំភ្លើងខ្យល់ច្នៃចំនួន០១ដើម (មានគ្រាប់) និងកាំបិតកែច្នៃ ០១ដើម។
សមត្ថកិច្ចបានបន្តទៀតថានៅថ្ងៃកើតហេតុ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អរាយការណ៏ថា មានករណីជួបជុំគ្នាជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅចំណុចរោងចិញ្ចឹមមាន់របស់ឈ្មោះ មុត សុត (នៅទីតាំងកើតហេតុ) បន្ទាប់មកកម្លាំងជំនាញ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ ស្រាវជ្រាវលើករណីនេះ លុះដល់ថ្ងៃកើតហេតុខាងលើកម្លាំងប៉ុស្តិ៍ព្រែកដាច់បានកោះហៅឈ្មោះ មុត សុត មកធ្វើការសាកសួរបំភ្លឺ ពាក់ពន្ធ័ករណីជួបជុំគ្នាផឹកស៊ី និង ចាក់ធុងបាស ។
បន្ទាប់មកកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានចូលរួមធ្វើការសាកសួរបន្ថែមពាក់ព័ន្ធការងារជំនាញហើយបានសំណូមពរទៅ ឈ្មោះ មុត សុត សហការដើម្បីត្រួតពិនិត្យមើលកន្លែងរោងចិញ្ចឹមមាន់របស់ខ្លួន ក្រោយទទួលបានការយល់ព្រមពី ឈ្មោះ មុត សុត កម្លាំងបានធ្វើការត្រួតពិនិត្យនៅបរិវេណរោងចិញ្ចឹមមាន់នោះ ក៏បានប្រទះឃើញ មានឧបករណ៏ ប្រើប្រាស់ថ្នាំញៀនមួយចំនួន និង រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៣កញ្ចប់ លាក់ក្នុងបំពង់ដែកដំបូលទ្រង់មាន់ ហើយបានបន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀត ឈ្មោះ ស៊ន អុល ដែលកំពុងឋិតនៅទីនោះជាមួយឈ្មោះ ស្តុំ អិនត្រាចាក់ ចំណែក ឈ្មោះ ស្តុំ អិនត្រាចាក់ បានលួចរត់គេចខ្លួនបាត់ និង បានបន្តរកឃើញ វត្ថុតាងមួយចំនួនទៀតដែលជនសង្ស័យកប់លាក់ទុកក្នុងដី (ពាង) ក្នុងទ្រុងមាន់ ក្នុងនោះមានជញ្ជីងថ្លឹង និងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅចំពោះមុខជនសង្ស័យ មុត សុត និង ម្តាយបង្កើតរបស់ជននេះ ឈ្មោះ កេង ថា បន្ទាប់មកកម្លាំងជំនាញបានធ្វើការចាប់យកវត្ថុតាងដូចបានរៀបរាប់ (ក្នុងវត្ថុតាងខាងលើ) និងបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមកអធិការដ្ឋានដើម្បីបន្តនីតិវិធី ។
ក្រោយការសាកសួរ ជនសង្ស័យ មុត សុត បានសារភាពថា ម្សៅក្រាមចំនួន០៣កញ្ចប់នេះ គឺជាថ្នាំញៀនប្រភេទម៉ាទឹកកក ដែលខ្លួន បានទៅទិញពីឈ្មោះ ឡេង ភេទប្រុស នៅឃុំ កំពង់ភ្នំ កាលពីម៉ោង៣រសៀលម្សិលមិញ បានចំនួន៤កញ្ចប់ ក្នុងតម្លៃ ៣០$(សាមសិបដុល្លារ)
ដោយខ្លួន និងបក្សពួកបានប្រើប្រាស់ យប់មិញ អស់មួយកញ្ចប់នៅក្នុងរោងចាំមាន់ (រោងដេកយាម) នៅសល់០៣កញ្ចប់ខ្លួនឲ្យទៅឈ្មោះ ស្តុំ អិនត្រាចាក់ រក្សាទុក ៕

...

 

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print