Man Utd ចង់លក់ Anthony Martial បន្ទាប់ពីការមកដល់របស់ Jadon Sancho

ចែករំលែក៖

ក្លិបយក្សបិសាចក្រហម Manchester United បានធ្វើការផ្លាស់ប្តូររួចរាល់សម្រាប់ខ្សែប្រយុទ្ធស្លាប Jadon Sancho មកកាន់ទឹកដី Old Trafford។ ការមកដល់របស់កីឡាកររូបនេះធ្វើឲ្យក្លិបអាចនឹងលក់ខ្សែប្រយុទ្ធ Anthony Martial ដែលមានក្លិប Tottenham កំពុងចាប់អារម្មណ៍ផងដែរ។

យោងតាមការចេញផ្សាយរបស់ Daily Star បានឲ្យដឹងថា កីឡាករសញ្ជាតិបារាំងវ័យ២៥ឆ្នាំ Anthony Martial បានបង្ហាញខ្លួន និងព្យាយាមធ្វើឲ្យដើម្បីជាជម្រើសដំបូងជាទៀងទាត់ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Ole Gunnar Solskjaer 

ការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាបជនជាតិអង់គ្លេស Sancho វ័យ២១ឆ្នាំ ក្នុងតម្លៃប្រមាណ៧៣លានផោនដែលត្រូវបានបញ្ចប់កាលពីថ្ងៃសុក្រធ្វើឱ្យ Martial អាចនឹងមិនសូវបានបង្ហាញខ្លួនក្នុងរដូវកាលថ្មី២០២១-២០២២ ។ ក្រុមបិសាចក្រហមចង់ផ្តាច់កុងត្រាឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីចាប់ផ្តើមប្រមូលលុយខ្លះទូទាត់លើការទិញ Sancho 

ក្លិបយក្សនៃលីគកំពូលរបស់អង់គ្លេសមួយនេះកំពុងតែចំណាយប្រាក់៤០លានផោនសម្រាប់ខ្សែការពារ Raphael Varane របស់ក្រុម Real Madrid ដោយកីឡាករសញ្ជាតិបារាំងរូបនេះកំពុងតែចរចាលក្ខន្តិកៈផ្ទាល់ខ្លួន។

ក្លិបមាន់ខ្នាយមាស Tottenham ចាប់អារម្មណ៍កីឡាករសញ្ជាតិបារាំង Anthony Martial ដែរ ប៉ុន្តែទោះបីជាមានឆន្ទៈក្នុងការផ្គូផ្គងថ្លៃឈ្នួល៥០លានផោនដែលក្លិបបិសាចក្រហមចង់បានក៏ដោយប្រាក់ឈ្នួលប្រចាំសប្តាហ៍ប្រមា២៥០,០០០ផោននឹងក្លាយជាឧបសគ្គដ៏ធំមួយ។

ប្រធានក្លិប Spurs លោក Daniel Levy មិនចាប់អារម្មណ៍ក្នុងការធ្វើឲ្យMartial ក្លាយជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់របស់ក្លិបនោះទេ ហើយអ្វីដែលដូចគ្នាគឺមានការទាក់ទងជាមួយក្រុម West Ham, Everton និង Aston Villa ដែលពួកគេកំពុងតែព្យាយាមពង្រឹងជំរើសរបស់ពួកគេក្នុងការទិញដែរ

លុះត្រាតែ Man United សម្រេចចិត្តប្រជែងនឹង Man City ដើម្បីទទួលបានហត្ថលេខា១៥០លានផោនរបស់ Harry Kane ទើបអាចមានការដោះដូរ Martial បានដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរកីឡាករ និងសាច់ប្រាក់ ៕

    

...

ដោយ៖ ភារៈ(រូបភាព ៖ Daily Star)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print