ភ្នំពេញ, សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញបានបង្ហោះអំពីការនិយាយរបស់ក្មេងស្រីដ៏តូចស្រស់ស្អាត ហើយមានភាពឈ្លាសវៃ គួរឲ្យស្រឡាញ់បំផុតដែលនាងបាននិយាយអំពីការប្រាថ្នាចង់ចាក់វ៉ាក់សាំង covid-19 ប៉ុន្តែនាងមិនអាចចាក់បានដោយសារអាយុមិនទាន់គ្រប់នៅឡើយ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងពីជំងឺកូវីដ-១៩នេះ ។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា,បានមានប្រសាសន៍ថា, សូមស្ដាប់ចៅ (ណាណា) និយាយ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩, ដោយនាងនិយាយទាំងស្រុងយ៉ាងដូច្នេះថា, (ណាណា) រាល់ថ្ងៃពិបាកចិត្តណាស់ ដោយសារតែ(ណាណា) ចង់ចាក់វ៉ាក់សាំងការពារ កូវីដប៉ុន្តែ ,អញ្ចឹងពេលណាទៅចាក់គេអត់ចាក់អោយ (ណាណា)ទេ អត់ទាន់គ្រប់អាយុចាក់ទេ , អញ្ចឹងពេល(ណាណា)ទៅចាក់គេ អត់ទទួលទេ។ កុមារីដ៏ឆ្លាតបានបន្តថា, ហើយបើ(ណាណា) អត់បានចាក់ណា ! (ណាណា) រស់ដោយភាពភ័យខ្លាចហ្ម៉ង ! ហើយបើ(ណាណា) បានចាក់ទៅ (ណាណា) រៀងមានភាពកក់ក្តៅបន្តិច បើ(ណាណា) អត់បានចាក់(ណាណា)សៀវណាស់ ដោយសារ(ណាណា) អង្គុយលក់ដូរជាមួយម៉ាក់(ណាណា) ឮតែឡានពេទ្យវ៉េវវ៉ាវៗ ។ ហើយមូលហេតុដែល(ណាណា) ចង់ចាក់ វាអញ្ចេះ (ណាណា) ទៅណាក៏ដោយ ឃើញតែគេឆ្លងកូវីដច្រើន បាន(ណាណា)ចង់ចាក់នោះ ! ។ កុមារីដ៏គួរអោយស្រលាញ់បានលើកហេតុផលថា, ហើយមានលោកអ៊ំ លោកពូ អ្នកមីងលោកតាខ្លះ គាត់គ្រប់អាយុបានទៅចាក់វ៉ាក់សាំងកូវីដបានហើយ ប៉ុន្តែគាត់ នៅខ្លាចអញ្ចេះ នៅខ្លាចអញ្ចុះ បើ(ណាណា)ជាគាត់វិញណា !
ទៅចាក់តាំងពីយូរហើយ (ណាណា) មិននៅទេ ខ្លាចឆ្លងកូវីដណាស់ ! ហើយបើតាម(ណាណា)ដឹង វ៉ាក់សាំងមានច្រើនណាស់ , មានស៊ីណូវ៉ាក់, ស៊ីណូហ្វាម, កូហ្វីសែល, អាស្ត្រាសុីនីការ , ហើយតាម(ណាណា)ដឹងមួយទៀត , វ៉ាក់សាំងសុទ្ធតែល្អហ្នឹង, វ៉ាក់សាំងឥណ្ឌា ចិន អាមេរិក សុទ្ធតែល្អហ្នឹងគ្រាន់តែអាមួយ ប្រសិទ្ធភាពតិច និងប្រសិទ្ធភាពខ្លាំងប៉ុណ្ណឹង ! ហុឹស ! (ណាណា) និយាយបន្លប់ចិត្តម៉េចក៏នៅតែភ័យហ្នឹង, ពិបាកចិត្តណាស់ចង់ចាក់វ៉ាក់សាំងដែរ ប៉ុន្តែអត់ទាន់គ្រប់អាយុចាក់ , អត់ទេមិនដឹងធ្វើម៉េចតេស! ពិបាកចិត្តដល់ហើយ, ខំនិយាយបន្លប់មេចយ៉ាងម៉េចក៏នៅតែ អត់បាត់ពិបាកចិត្តដែរ, ។
សូមជម្រាបជូនថា, បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ជឿតាមការញុះញង់ ការបំប៉ោងព័ត៌មាន ការបំភ្លើសការពិត ពីជនអគតិ ពួកប្រឆាំង ក៏មានការភ័យខ្លាចចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រាន់តែសម្រាប់ការពារសុខភាពនិងជីវិតខ្លួនឯងសោះ។ ផ្ទុយទៅវិញកុមារីដ៏មានវ័យក្មេង ប៉ុន្តែមានភាពឈ្លាសវៃ នាងចង់ចាក់វ៉ាក់សាំងខ្លាំងណាស់ព្រោះខ្លាចឆ្លងជំងឺ covid-19 ប៉ុន្តែដោយនាងមិនទាន់គ្រប់អាយុ បានបង្ហាញនូវភាពភ័យខ្លាចជានិច្ចចំពោះការឆ្លងជំងឺ covid-19 ដោយសារតែនាងអង្គុយជាមួយនឹងម្ដាយលក់ដូររាល់ថ្ងៃ ហើយក្នុងមួយថ្ងៃមួយថ្ងៃ នាងឃើញតែឡានពេទ្យដឹកអ្នកជំងឺកូវីដ19 គឺនាងសែនភ័យជានិច្ច ។ ដូច្នេះនាងចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ខ្លាំងបំផុតគ្រាន់តែមិនទាន់គ្រប់អាយុប៉ុណ្ណោះ៕
ដោយ, សុខ ខេមរា