តាមតួលេខរបស់សារព័ត៌មាន NBC News បានឱ្យដឹងថា អំពើហិង្សាដោយកាំភ្លើងនៅក្នុងទឹកដីអាមេរិកមានដល់ទៅ៩១៥ករណី សម្លាប់មនុស្ស៤៣០នាក់ និងរបួស១.០០៧នាក់ក្នុងរយៈពេលពីថ្ងៃទី១៧ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា។
តាមតួលេខរបស់សារព័ត៌មាន NBC News អំពើហិង្សាដោយផ្ទុះអាវុធនៅអាមេរិកកើនឡើងខ្ពស់ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កាលពីឆ្នាំ២០២០ មានពលរដ្ឋអាមេរិក ដល់ទៅ៤៣ពាន់នាក់ស្លាប់ដោយគ្រាប់កាំភ្លើង ។ នៅក្នុងឆ្នាំ២០២១នេះគិតត្រឹមខែកក្កដាមានអ្នកស្លាប់កើនឡើងដល់ទៅ២៣ពាន់នាក់ ក្នុងនោះមានមនុស្ស៨០០នាក់មានអាយុក្រោម ១៨ឆ្នាំ។
នៅអាមេរិក អាវុធត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់តាមច្បាប់រដ្ឋធម្មនុញ្ញ។ ប្រធានាធិបតីបៃឌិន បានស្នើបំពេញបន្ថែមថ្មីច្បាប់រដ្ឋធម្មនុញ្ញដើម្បីគ្រប់គ្រងការប្រើប្រាស់អាវុធដោយខុសច្បាប់ ។
កន្លងមក ប្រធានាធិបតីបៃឌិន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Merrick Garland បានប្រកាសពីវិធានការកាត់បន្ថយការប្រើប្រាស់អាវុធ ដើម្បីបញ្ចៀសការស្លាប់ដោយកាំភ្លើង។ ច្បាប់គ្រប់គ្រងអាវុធ គឺជាគោលដៅនៅក្នុងគោលនយោបាយរបស់ប្រធានាធិបតីបៃឌិន។
ប្រធានាធិបតីបៃឌិន គឺជាសមាជិកគណបក្សប្រជាធិបតេយ្យមានគោលជំហរប្រឆាំងការប្រើប្រាស់កាំភ្លើង ។ លោកបៃឌិននិងគណបក្សប្រជាធិបតេយ្យបានខិតខំ ដើម្បីចេញច្បាប់គ្រប់គ្រងការប្រើប្រាស់អាវុធ ។ លោកបៃឌិននិឹង
ជំរុញឲ្យរដ្ឋសភាអនុម័តច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើងយ៉ាងតឹងតែង ដើម្បីបញ្ចៀសអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង៕ដោយ៖ធីរីណា
រូបថត៖AP.