លោក ជិន ម៉ាលីន​៖​ បច្ចេកវិទ្យា អាចជួយឱ្យយើងជួបប្រជុំគ្នាពីរឬបីកម្មវិធីបាន ក្នុងពេលតែមួយដោយមិនចាំបាច់ចាត់អ្នកតំណាង

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៦ ខែកក្កដា​ ឆ្នាំ២០២១នេះថា៖​ បច្ចេកវិទ្យា អាចជួយឱ្យយើងជួបប្រជុំគ្នាពីរឬបីកម្មវិធីបាន ក្នុងពេលតែមួយដោយមិនចាំបាច់ចាត់អ្នកតំណាង។

ជាក់ស្ដែង​នៅក្នុង​សំណេរ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ជិន​ ម៉ាលីន​ បានបញ្ជាក់បន្ថែមថា​៖​ ព្រឹកនេះ លោកចូលរួមកិច្ចប្រជុំអនឡាញចំនួនពីរដោយផ្ទាល់ក្នុងពេលតែមួយ។

ក្នុង​កិច្ចការ​កិច្ចប្រជុំនេះ​ រួម​មាន​ដូច​ខាង​ក្រោម​៖

*១. កិច្ចប្រជុំដាក់ចេញវិធានឆ្លើយតបបន្ទាន់ក្នុងការទប់ស្កាត់និងគ្រប់គ្រងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta ដឹកនាំដោយក្រសួងសុខាភិបាល។

*២. កិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវីលអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដឹកនាំដោយក្រសួងមហាផ្ទៃ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print