រដ្ឋមន្ត្រី​ការបរទេស​ ចុះហត្ថលេខាជាមួយឯកអគ្គរាជទូតជប៉ុន​ ផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ប្រមាណ ៣,៣ លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ប្រាក់​ សុខុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បានចុះហត្ថលេខាជាមួយលោក ឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ លើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៦២ លានយ៉េន ឬប្រមាណ ៣,៣ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។

ជាក់ស្ដែង​នៅក្នុងពិធីនេះ លោក​ ប្រាក់​ សុខុន​ បានគូសបញ្ជាក់ថា ចាប់តាំងពីការដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០០០ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅថា «JDS» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

បន្ថែមពីនេះ​ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណផងដែរចំពោះជំនួយដែលបានផ្តល់មកជាបន្តបន្ទាប់របស់ប្រទេសជប៉ុន ជូនដល់ប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ប្រទេសជប៉ុន ចំពោះការអភិវឌ្ឍរយៈពេលវែងនៅប្រទេសកម្ពុជា៕ដោយ​៖សហការី​

This morning, I signed with H.E. Ambassador MIKAMI Masahiro the Exchange of Notes and related documents on the Japanese grant aid in the amount of 362 million Yen, equivalent to approximately 3.3 million USD, for the implementation of the Project for Human Resource Development Scholarship.

I underlined that since its launch in 2000, the Project for Human Resource Development Scholarship, also known as “JDS”, has played a crucial role in supporting human resource development in Cambodia. I also thanked for Japan’s continued assistance to Cambodia which reflects the strong bilateral relations between our two countries and Japan’s steadfast support for Cambodia’s long-term development.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print