ភ្នំពេញ, នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ ABA សាខាម៉ៅសេងទុង ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេងទុង មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ ដើម្បីប្រើប្រាស់សេវាធនាគារ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , ក៏សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ ABA សាខាម៉ៅសេងទុង ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេងទុង
សង្កាត់ទួលទំពូង៣ ខណ្ឌចំការមន ររាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅម៉ោង ១៤៖២០ ដល់ម៉ោង ១៤៖៣៥ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ ដើម្បីប្រើប្រាស់សេវាធនាគារ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា