ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឱ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល១៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន មិនប្រកាន់ស្តាំ ប្រជែង និងមិនគោរពសិទ្ធិ។
សូមរំឮកថា, ត្រូវទន្ទិញពាក្យថា,
-ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!
-ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព!
-បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់!
-គោរពសញ្ញាចរាចរណ៍ បើកបរសុវត្ថិភាព! នេះគឺជាប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកន្លងមក៕
...