ភ្នំពេញ, នៅល្ងាចថ្ងៃទី26 ខែកក្កដា ឆ្នាំ 2021
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 បានបញ្ជាក់ឲ្យដឹងថា, ផ្សារ អង្គរ (Angkor Market) ដែលមានទីតាំងស្ថិតនៅផ្លូវ១៥៥កែងផ្លុវ៤៥៦ សង្កាត់ទួលទំពូង១ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញ នៅក្នុងទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារ អង្គរ (Angkor Market) ដែលមានទីតាំងស្ថិតនៅផ្លូវ១៥៥កែងផ្លុវ៤៥៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖៣៥ ដល់ ០៩៖៤០ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញ នៅក្នុងទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា