ជំនាញជលផលទៅណាអស់ហើយ ម៉េចបាន ទុកឲ្យ អាជ្ញា អាជ្ញាធរ បង្ក្រាប ?

ចែករំលែក៖

ខេត្តកំពង់ចាម ៖មិនមែន អនុវត្ត ខុសជំនាញ ទេ ប៉ុន្តែ មេីលឃេីញជំនាញ ពាក់ព័ន្ធ ប្រេីច្បាប់ធូររលុងខ្លាំងពេក ខណ:ដែលជនទុច្ចរិតចិញ្ចឹមចិត្តបន្តប្រេី ប្រាស់ឧបករណ៍នេសាទល្មេីសច្បាប់កេីនឡេីងខ្លាំងពេក ទេីបកម្លាំងសមត្ថកិច្ច និង អាជ្ញា ធរនៃខេត្តកំពង់ចាមចុះបង្ក្រាបបទ ល្មើសនេសាទខុសច្បាប់នៅចំណុច ទន្លេមេគង្គចុងកោះតូច ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។

យោងតាម ប្រភព ព័ត៌មាន បានរាយការណ៍ ថា នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ ជំនាញការិយាល័យ នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋានស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរស្រុកកងមាស ដឹកនាំដោយលោក ភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុកកងមាស បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចទន្លេមេគង្គចុងកោះតូច ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។

លោក ភោគ សាវុធ បានឱ្យដឹងថា ជាលទ្ធផលបង្រ្កាបបានមានដូចជា ៖ ឧប ករណ៍លូរ៉ាវចំនួន៥មាត់ របាំងព្រួលប្រវែង២០០ម៉ែត្រ និងបង្គោលចំនួន១០០ដើម ។

លោកសាវុធបន្តថា ចំពោះវត្ថុតាង ឧបករណ៍ខាងលើ សមត្ថកិច្ចយើងបានដុតបំផ្លាញចោលនៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ដោយមានការឯកភាពពីលោក សាន សុភ: ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ៕,អ្នកប្រមាញ់

...

ដោយ៖ អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print