ស្ថានភាពអាហ្វហ្គានីស្ថាន៖ អង្គការសហប្រជាជាតិព្រមានពីចំនួនអ្នកស្លាប់កើនឡើងក្នុងប្រទេសនេះ

ចែករំលែក៖

នៅថ្ងៃទី២៦ ខែកក្កដា អង្គការសហប្រជាជាតិបានព្រមានថា អាហ្វហ្គានីស្ថានអាចនឹងមានពលរដ្ឋជាច្រើនស្លាប់មិនធ្លាប់មាន ប្រសិនបើក្រុមតាលីបង់មិនបញ្ចប់ការវាយប្រហារនោះទេ។

តាមរបាយការណ៍របស់ឧបការីអង្គការសុខភាពពិភពលោក
ប្រចាំនៅក្នុងប្រទេស អាហ្វហ្គានីស្ថានបានឱ្យដឹងថា ចំនួនពលរដ្ឋស្លូតត្រង់អាហ្វហ្គានីស្ថាន ស្លាប់នៅពាក់កណ្តាលឆ្នាំ ២០២១នេះមានដល់ទៅ ១.៦៥៩នាក់ និងរបួស៣.២៥៤នាក់ គឺកើនឡើង៤៧% បើប្រៀបធៀបនិឹងឆ្នាំ២០២០។
ក្នុងចំណោមអ្នកស្លាប់មានកុមារ៣២% ស្មើនិឹង៤៦៨នាក់ និងរបួស១.២១៤នាក់ ។ ជាមួយគ្នានោះក៏មានស្ត្រី១៤%ស្មើនិង២១៩ នាក់ និងរបួស៥០៨នាក់រងរបួស។
អំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីដើមខែឧសភា ចំពេលដែលកម្លាំងក្រុមតាលីបង់ដណ្តើមបានទីតាំងគ្រប់គ្រងជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយអាមេរិកប្រកាសដកទាហានចេញពីទីនេះនៅចុងខែសីហា ឆ្នាំ២០២១។
ពលរដ្ឋអាហ្វហ្គានីស្ថានដែលប្រឈមនិឹងគ្រោះថ្នាក់ខ្លាំងជាងគេគឺ ពលរដ្ឋដែលធ្លាប់ធ្វើការឲ្យកម្លាំងទាហានអាមេរិកក្នុងរយៈពេល២ទសវត្សរ៍កន្លងមក។ ពលរដ្ឋអាហ្វហ្គានីស្ថានជាង២ម៉ឺននាក់ធ្លាប់ធ្វើការឲ្យអាមេរិក ហើយបើគិតទាំងគ្រួសារទៀតគឺមានរាប់ម៉ឺននាក់។
ដើម្បីសុវត្ថិភាព អាមេរិកនិឹងផ្តល់សិទ្ធិឲ្យពលរដ្ឋអាហ្វហ្គានីស្ថាននិងក្រុមគ្រួសារដែលជាអតីតបុគ្គលិកធ្វើការឲ្យអាមេរិក។ ការបញ្ជូនពលរដ្ឋទាំងនោះទៅរស់នៅអាមេរិក និឹងធ្វើឡើងឲ្យបានមុនពេលទាហានអាមេរិកដកចេញ ៕

ដោយ៖ធីរីណា

ប្រភព៖ Twitter.

...


ប្រភព៖ AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print