ហាង Hard Rock Coffee ដែលមានទីតាំងស្ថិតនៅនៅជាន់ទី១ នៃអគារ Exchange square សង្កាត់វត្តភ្នំ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបអាហារ នៅក្នុងទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, ហាង Hard Rock Coffee ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃអគារ Exchange square សង្កាត់វត្តភ្នំ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបអាហារ នៅក្នុងទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី26 ខែកក្កដា ឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាង Hard Rock Coffee ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃអគារ Exchange square សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ថ្ងៃទី ២0 ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖៥០ ដល់ ២១៖៣០ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបអាហារ នៅក្នុងទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 , សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print