ទីរួមផ្សារកណ្ដាល នឹងបើកដំណើរការឡើងវិញ ក្រោយបិទដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, ទីរួមផ្សារកណ្ដាល នឹងបើកដំណើរការឡើងវិញ ក្រោយបិទដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី26 ខែកក្កដាឆ្នាំ 2021។

រដ្ឋបាលសាលាខណ្ឌដូនពេញ បានបន្តថា, បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែ រដ្ឋបាលរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌដូនពេញ បានកំណត់គោលការណ៍ និង ណែនាំដល់គណៈកម្មការផ្សារ អាជីវករ និងភ្ញៀវដែល ចេញចូលផ្សារ ត្រូវចូលរួម ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជាថ្មី នៃជំងឺកូវីដ១៩ នេះ ។
សូមបញ្ជាក់ថា, បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៧៧៨នាក់ ខណៈ ឣ្នកជាសះស្បើយចំនួន ៦៨៦នាក់ និងករណីស្លាប់ ២២នាក់ ។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៧៧៨នាក់ទៀត ជាសះស្បើយ ៦៨៦នាក់ និងស្លាប់ ២២នាក់៖
– ករណីឆ្លងសហគមន៍ ៣០៣នាក់
– អ្នកដំណើរពីបរទេស ៤៧៥នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 73,701 នាក់
– អ្នកជាសះស្បើយ= 65,950 នាក់
– អ្នកស្លាប់= 1,305 នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print