ភ្នំពេញ ៖ រយៈពេលពីរថ្ងៃ ២៤-២៥ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៩,៥៤៩ នាក់ ក្នុងនោះភ្ញៀវជាតិ ៦៨,២៥១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២៩៨ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ហើយបានបង្ហោះលើផឹកផ្លូវការរបស់ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលម្អិតថា, គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
ទី១* រាជធានីភ្នំពេញ៖ ១៨,៥៣១ នាក់
ទី២* ខេត្តកំពត៖ ១២,១៧៣ នាក់
ទី៣* ខេត្តព្រះសីហនុ៖ ៧,៩៤១ នាក់
ទី៤* ខេត្តកណ្តាល ៖ ៤,៧៩៣ នាក់
ទី៥* ខេត្តកំពង់ស្ពឺ៖ ៤,៧៨៨ នាក់
ទី៦* ខេត្តកែប៖ ៤,២៤០ នាក់។ ចំនួននេះមានការកើនឡើង ៩.៥៤% ធៀបនឹងសប្តាហ៍កន្លងមក។
លោករដ្ឋមន្ត្រី ថោង ខុន បានពោលថា , ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ជាកត្តាសំខាន់ជំរុញកំណើនភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍កន្លងមក ប៉ុន្តែទោះយ៉ាងណា គណៈបញ្ជការឯកភាពរាជធានី-ខេត្ត នៅតែបន្តចាត់វិធានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តភាពប្រុងប្រយ័ត្នចំពោះចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍នានា៕
ដោយ, សិលា