នៅអាយុ១៣ឆ្នាំ កីឡាការិនី Momiji Nishiya របស់ប្រទេសជប៉ុនបានបង្កើតប្រវត្តិសាស្ត្រកាលពីថ្ងៃចន្ទដោយឈ្នះមេដាយមាសព្រឹត្តិការណ៍អូឡាំពិកលើកដំបូងមិនធ្លាប់មានក្នុងការប្រកួតជិះបន្ទះក្តាររអិលលើដងផ្លូវផ្នែកស្ត្រី (Women’s street skateboarding ) នៅឯទីលានប្រកួតទីក្រុងតូក្យូ។
Nishiya បានឡើងលើវេទិការយុវជនជាមួយ Rayssa Leal មកពីប្រទេសប្រេស៊ីលដែលមានអាយុ១៣ ឆ្នាំដែរដោយដណ្តើមបានមេដាយប្រាក់ និងកីឡាការិនីជប៉ុន Funa Nakayama អាយុ១៦ឆ្នាំឈ្នះមេដាយសំរឹទ្ធិ។ ជាមួយនឹងអាយុកាលជាមធ្យមគឺ១៤ឆ្នាំនិង១៩១ថ្ងៃ នេះគឺជាវេទិការបុគ្គលវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាអូឡាំពិក។
អ្នកដែលធ្លាប់ជាម្ចាស់ជើងឯកអូឡាំពិកក្មេងជាងគេគឺ Marjorie Gestring ដែលបានឈ្នះពានរង្វាន់បាល់បោះនៅទីក្រុងប៊ែកឡាំងឆ្នាំ១៩៣៦ ក្នុងអាយុ១៣ឆ្នាំនិង២៦៧ថ្ងៃដែលមានអាយុតិចជាង Nishiya ៦៣ថ្ងៃ។ កីឡាការិនីប្រទេសម្ចាស់ផ្ទះជប៉ុនរូបនេះបានទទួលការសម្តែងល្អក្នុងព្រឹត្តិការណ៍ជិះស្គីលើដងផ្លូវបន្ទាប់ពីកីឡាករ Yuto Horigome បានឈ្នះការប្រកួតផ្នែកបុរស។
សូមបញ្ជាក់ថា កីឡាជិះបន្ទះក្តារលើដងផ្លូវគឺជាកីឡាមួយក្នុងចំណោមកីឡាថ្មីចំនួន៥ប្រភេទដែលត្រូវបានបន្ថែមសម្រាប់ព្រឹត្តិការណ៍កីឡានេះដោយជិះដើរតាមដងផ្លូវធ្វើត្រាប់តាមបរិដ្ឋានដែលបានរៀបចំក្នុងទីក្រុង ខណៈមានឧបសគ្គមួយចំនួននៅលើផ្លូវកៅស៊ូ និងផ្លូវដែក ៕ (រូបភាព ៖ BBC Sport)ដោយ៖ភារៈ