ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោក តូ សុថេត នាយរងផ្នែករដ្ឋ
បានព្រៃឈើ បានស្ទាក់ចាប់រថយន្ដដឹកឈេីមួយគ្រឿង នៅភូមិរំចេក ឃុំរមណិយ៍ ស្រុករវៀង កាលពីវេលាម៉ោង១០នឹង១៣នាទីយប់ ថ្ងៃទី២៦ខែកក្តដា ឆ្នាំ២០២១ ។
យោងតាមប្រភពព័ត៌មានរាយការណ៍ថា
មានបុគ្គលសមត្ថកិច្ចម្នាក់នៅប្រចាំការក្នុងស្រុកជ័យសែនជាអ្នករត់ការបង់លុយអោយសមត្ថកិច្ចនៅតាមដងផ្លូវ ទំនងសុីដាច់លុយរត់ការទើបគេបង្ក្រាបបែបនេះ ។
នៅតែមានចម្ងល់លេីកឡេីងថា ការដឹកបទល្មើសធនធានធម្មជាតិចេញពីខេត្តស្ទឹងត្រែង ក៏ដូចចេញពីស្រុកជាំក្សាន ខេត្តព្រះវិហារតែងតែត្រូវបានបង្ក្រាប តែឈ្មួញនៅតែហ៊ានលួចដឹកមិនរាងចាល់សោះ ។
លោក តូ សុថេត បានអោយដឹងថា រថយន្តដែលឃាត់ទុកនេះប្រភេទកូរេពាក់ផ្លាកលេខ តាកែវ 3A 2163 ដឹក
ឈើអាលេខ២ ដឹកចេញពីស្រុកថាឡាបរុវ៉ាត់ ខេត្តស្ទឹងត្រែង ។ លោកបន្តថាបន្ទាប់ពីមានបញ្ជាពីលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ រូបលោក បានតាមប្រម៉ាញ់រថយន្តដឹកឈើនេះរហូតឃាត់បាននៅចំនុចខាងលើ វត្ថុតាងមានរថយន្តកូរេនឹងឈើ ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀងដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕
ដោយ៖ អ្នកប្រមាញ់