ខឹងជនរងគ្រោះ​យកកញ្ច្រែងជ័រវ៉ៃក្បាលប្រពន្ធខ្លួន​ ជនដៃដល់ជាប្ដីយកកាំបិតចាក់ជនរងគ្រោះឲ្យរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាម​របាយការណ៍​របស់​លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានឲ្យដឹងនៅថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​២០២១នេះ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតចាក់) បង្កឡេីងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទីព្រឹក ត្រង់ចំណុចសិប្បកម្មធ្វើប្រហិត ស្ថិតនៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសួរនាំ​ ។

​ លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានឲ្យដឹងទៀតថា​ ជនរងគ្រោះឈ្មោះ ស្រ៊ឺ ម៉េងហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើប្រហិត ស្នាក់នៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យម្នាក់ឈ្មោះ លី ហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើប្រហិត ស្នាក់នៅក្នុងសិប្បកម្ម ស្ថិតនៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យអវិជ្ជមានកូវីដ១៩) ។
វត្ថុតាងចាប់យក៖ កាំបិតចិតបន្លែ(ទំហំ០៣ធ្នាប់ដៃ) ប្រវែង៣០សង់ទីម៉ែត្រចំនួន០១ ។

​ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ បានឲ្យដឹងថា​ ៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី ជនរងគ្រោះឈ្មោះ ស្រ៊ឺ ម៉េងហៀង ភេទប្រុស អាយុ១៧ឆ្នាំ កំពុងធ្វើការនៅក្នុងសិប្បកម្មធ្វើប្រហិត ស្ថិតនៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យឈ្មោះ លី ហុង ភេទប្រុស អាយុ២៧ឆ្នាំ ដែលជាកម្មករធ្វើប្រហិតដូចគ្នា បានកាន់កាំបិតចិតបន្លែ ដើរទៅសួរនាំជនរងគ្រោះថា ហេតុអ្វីបានយកកញ្ច្រែងជ័រវ៉ៃក្បាលប្រពន្ធខ្ញុំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី នៅក្នុងសិប្បកម្ម ហើយជនរងគ្រោះក៏បានទាស់សំដីគ្នាជាមួយជនសង្ស័យ រួចជនសង្ស័យបានច្រានទ្រូងជនរងគ្រោះឱ្យដើរចេញ ហើយជនរងគ្រោះក៏បានយកកញ្ច្រែងដែក វ៉ៃទៅលើជនសង្ស័យត្រូវចំកំភូនដៃខាងឆ្វេង ហើមជាំ ។ បន្ទាប់មកជនសង្ស័យខឹងក៏បានយកកាំបិតចិតបន្លែដែលកាន់នៅដៃស្រាប់ ចាក់លើជនរងគ្រោះត្រូវចំស្មាផ្នែក ខាងក្រោយចំហៀងខាងឆ្វេងបោះដៃផុត មួយកាំបិតរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានកម្មករធ្វើការជាមួយគ្នា នាំជនរងគ្រោះយកទៅព្យាបាលនៅក្លីនិចឯកជនឈ្មោះ អង្គរជ័យ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដេរចំនួន០៤ថ្នេរ ។ ហើយសមត្ថកិច្ចយើងក៏បានចុះទៅជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះ សមត្ថកិច្ចមិនអាចធ្វើការសួរនាំបានទេ ដោយសាររងរបួសធ្ងន់ធ្ងរ ហើយត្រូវបានឈ្មោះ ហាក់ សាមឌី ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ) បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print