ឃេីញការបូបលុយទុកលេីធុងទឹកកកទំនងឆក់បានហេីយតែរត់មិនរួចពលរដ្ឋក្របួចជាប់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីអាជីវករម្នាក់ខណៈលាងធុងក៏បានដោះការបូបលុយទុកនៅលេីធុងទឹកភ្លាមនោះស្រាប់តែមានសង្ស័យម្នាក់ជិះម៉ូតូមកធ្វេីសកម្មភាពឆក់ការបូបលុយបានហេីយព្យាយាមគេចខ្លួនតែត្រូវជនរងគ្រោះស្រែកថាចោរៗផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែរដេញចាប់បានភ្លាមៗ​ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២១​ នៅផ្លូវបេតុងកែងនិងមហាវិថីឈ្នះឈ្នះ​ ក្នុងភូមិសំរោង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​។
ជនរងគ្រោះឈ្មោះម៉ាន​ រុង​ ភេទស្រី​ អាយុ៦០ឆ្នាំ​ មុនរបរលក់ដូរនៅផ្ទះកន្លែងកេីតហេតុ។

ចំណែកជនសង្ស័យឈ្មោះចាន់​ វាសនា​ ភេទប្រុសអាយុ១៨ឆ្នាំ​ មុខរបរមិនពិតប្រកដ​ ស្នាក់នៅសង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ ក្នុងការបូបរបស់គាត់មានលុយចំនួនជាង១០លានរៀលនិងទូរស័ព្ទ២គ្រឿងទៀត​ នៅ
មុនពេលកេីតហេតុរូបគាត់បានយកការបូបក្រវ៉ាត់ជាប់និងចង្កេះ​ តែដោយសារអោនលាងធុងមិនកេីតគាត់ក៏បានដោះចេញយកមកដាក់លេីធុងទឹកកកនិងយកមួកដាក់ពីលេីទៀតខណៈកំពុងអោនលាងស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២១​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IQ 0671 មកធ្វេីសកម្មភាពឆក់យកការបូបរបស់គាត់បានសម្រេច​ ភ្លាមនោះរូបគាត់ក៏បានស្រែកថាចោរៗទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋស្ទាក់ចាប់បានភ្លាមៗតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងនាំជនសង្ស័យទៅសាកសួរបន្តនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោមដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print