លិចនាវានៅតំបន់សមុទ្រលីប៊ី ស្លាប់ ៥៧នាក់

ចែករំលែក៖

នាវាដឹកអ្នកដំណើមួយគ្រឿងបានលិចនៅតំបន់សមុទ្រជិតកំពង់ផែ Khoms ប្រទេសលីប៊ី ចម្ងាយពីទីក្រុង ទ្រីប៉ូលិស១២០ គីឡូម៉ែត្រ។ អ្នកដំណើរដែលនៅរស់បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ មានស្ត្រី២០នាក់ និងកុមារ២នាក់។ នៅថ្ងៃទី ២៦ខែកក្កដា អង្គការជនភៀសខ្លួនអន្តរជាតិ IOM បានឲ្យដឹងថា មានអ្នកដំណើរ ៥៧នាក់ស្លាប់ ក្រោយនាវាដឹកពួកគត់បានលិចនៅតំបន់សមុទ្រប្រទេសលីប៊ី។ នៅលើបណ្តាញសង្គម អ្នកនាំពាក្យ IOM នៅក្នុងប្រទេសលីប៊ី លោក Federico Soda បានបង្ហាញពីការតក់ស្លុតយ៉ាងខ្លាំង ពេលទទួលបានព័ត៌មានស្តីពីគ្រោះថ្នាក់លិចនាវា ក្នុងពេលព្យាយាមធ្វើដំណើរឆ្លងកាត់ដែនសុទ្រមេឌីទែរ៉ាណេទៅកាន់តំបន់អឺរ៉ុប។ តាមអង្គការ IOM នាវាដែលបានលិចនៅតំបន់សមុទ្រជិតកំពង់ផែ Khoms ប្រទេសលីប៊ី ។ មកទល់ពេលនេះមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យ មានគ្រោះថ្នាក់លិចនាវានោះឡើយ ។ តាមការសន្និដ្ឋានមូលហេតុអាចបណ្តាលមកពីដឹកលើសចំណុះ ។ តាមរបាយការណ៍របស់ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានបង្ហាញឲ្យឃើញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១ កម្លាំងការពារដែនសមុទ្រ លីប៊ី បានជួយសង្គ្រោះជនភៀសខ្លួនបាន ១៣ពាន់នាក់ ព្យាយាមទៅកាន់តំបន់អឺរ៉ុប៕ដោយ៖ធីរីណា

...

រូបថត៖AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print