តាមការលើកឡើងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលបង្កើតឡើងដោយកម្លាំងយោធា ដើម្បីស្រាវជ្រាវការបោះឆ្នោត ដោយរកឃើញមាន សន្លឹកឆ្នោត១១លានសន្លឹកមិនស្របច្បាប់នៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០២០ ។ កាលពីថ្ងៃទី២៦ ខែកក្កដា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេចលុបចោលលទ្ធផលបោះឆ្នោតដែលគណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអោងសាន ស៊ូជីទទួលបានជ័យជម្នះ ដោយចាត់ទុកថា ការបោះឆ្នោតនោះមិនមានតម្លាភាព ។ សារព័ត៌មាន AFP បានផ្សាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលយោធាទើបតែបង្កើតឡើងនេះបានស្រាវជ្រាវរកឃើញសន្លឹកឆ្នោតមិនស្របច្បាប់ដល់ទៅ១១លានសន្លឹក។ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក Thein Soe បានប្រកាសថា លទ្ធផលបោះឆ្នោតឆ្នាំ២០២០ ត្រូវលុបចោល។ លោក Thein Soe មិនបានបញ្ជាក់ថា ពេលណានឹងបោះឆ្នោតជាថ្មីនោះឡើយ។ មីយ៉ាន់ម៉ា ធ្លាក់នៅក្នុងវិបត្តិនយោបាយចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលកម្លាំងយោធាធ្វើរដ្ឋប្រហារហើយចាប់ខ្លួនលោកស្រីអោងសាន ស៊ូជី និងថ្នាក់ដឹកនាំរដ្ឋាភិបាលជាច្រើនរូបទៀត ដោយចោទប្រកាន់ពីបទបន្លំក្នុងការបោះឆ្នោត ។ ក្រោយយោធាឡើងកាន់អំណាចក៏បានដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ឆ្នាំ ដើម្បីរៀបចំការបោះឆ្នោតជាថ្មីហើយផ្តល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញ៕ដោយ៖ធីរីណា
រូបថត៖Reuters.
រូបថត៖AFP/TTXVN