ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖  ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន៨កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍។ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖

មានគណនីហ្វេសប៊ុក : ឈ្មោះ ១. Rachna  Skincare  Cambodia, ២. ធាវី វិមានរចនា, ៣, សុភាព វិមានរចនា Skin Care,៤, រចនា សាខាធំ ខេត្តប៉ៃលិន វិមានរចនា, ៥. ស្រីពៅ សាខាខណ្ឌដង្កោរាជធានីភ្នំពេញ វិមានរចនា, ៦. ដានី វិមានរចនា, ៧. ថាវី វិមានរចនាមានហុងស៊ុយ និង៨. ស្រីមុំ វិមានរចនា ទីតាំងកំពង់ធំ កំពុងផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាងម៉ាក RACHNA PALACE ជាច្រើនមុខគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី

១៥ ខែមិថុនា ឆ្នាំ២០២១ ។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរ គ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខប្រវេទន៍ពីក្រសួង សុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួង សុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង ម៉ាក RACHNA PALACE គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងផ្សព្វផ្សាយលក់តាមគណនី ហ្វេសប៊ុកខាងលើ និងគណនីដទៃទៀតពីព្រោះផលិតផលទាំងនេះពុំអាចធានាបាននូវប្រសិទ្ធិភាព គុណភាព និងសុវត្ថិភាពបានឡើយ ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក RACHNA PALACE ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន ។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាងនៃក្រសួងសុខាភិបាល សូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print