ភ្នំពេញ៖ នៅល្ងាចថ្ងៃទី27 ខែកក្កដា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 បានបញ្ជាក់ឲ្យដឹងថា, មន្ទីសម្រាកព្យាបាល នាគព័ន្ធដាយមិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ០៩ ផ្លូវ៣៨៤ សង្កាត់ទួលស្វាយព្រៃ១ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាគ្រូពេទ្យធ្វើការនៅទីតាំងខាងលើនេះ!
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយគ្រូពេទ្យធ្វើការនៅ មន្ទីសម្រាកព្យាបាល នាគព័ន្ធដាយមិន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ០៩ ផ្លូវ៣៨៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ។ មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាគ្រូពេទ្យធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា