រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំង៤១ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ១២ ដល់១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង១៤

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ ជូនកុមារដែលមានអាយុ១២ ដល់១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់បង្ហាញដោយ រដ្ឋបាលរាជធានីភ្នំពេញហើយ។ ជាមួយគ្នានេះដែរ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ការចាក់វ៉ាក់សាំងដូសទី១ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ដោយឡែកសម្រាប់ដូសទី២ នឹងចាប់ផ្តើមចាក់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់១៧ឆ្នាំ ដើម្បីបង្កើតភាពសាំ ក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។ ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង៕

ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print