ប៉ុនប៉ងធ្វើអត្តឃាតច្រើនដង ​ មិនអី ចុងក្រោយលេបថ្នាំកណ្តុរ​ ស្លាប់បានសម្រេច 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ:  យុវជនម្នាក់ប៉ុនប៉ងធ្វើអត្តឃាយច្រើនដងមិនជាអ្វី លុះចុងក្រោយនេះ លេបថ្នាំកណ្តុរសម្លាប់ខ្លួនបានសម្រេចដូចបំណង។
ករណីនេះបង្កភ្ញាក់ផ្អើលនៅ រសៀលថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅភូមិព្រៃឬស្សី​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។
មន្ត្រីនគរបាលស្រុកសិរីសោភ័ណបានឲ្យដឹងថា
ជនរងគ្រោះឈ្មោះ​ ហុង ដា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ទាក់ទិនការធ្វើអត្តឃាតនេះឪពុកជនរងគ្រោះ​ បានប្រាប់ឲ្យដឹងថា​ កូនប្រុសរបស់គាត់កន្លងទៅធ្លាប់ប៉ុនប៉ង សម្លាប់ខ្លួនជាច្រើនលើករួចមកហើយ​ តែត្រូវបងប្អូនជួយទាន់ពេល។​ លុះមកដល់វេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ គាត់បានឮសំឡេងកូនក្អួតជាច្រើនដង​ តែមិនបានចាប់អារម្មណ៍ថាកូនលេបថ្នាំកណ្តុរទេ​។ ពេលក្អួតរួចកូនប្រុសគាត់បានឡើងទៅដេកនៅលើផ្ទះដេកម្នាក់ឯងបាត់ទៅ ហើយគាត់ក៏មិនបានចាប់អារម្មណ៍ដែរ។ លុះព្រឹកឡើងម៉ផង៧ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១​ គាត់ជាឪពុកបានទៅទិញអេដចាយ​ ស្រាប់តែប្អូនស្រីរបស់គាត់ទូរស័ព្ទប្រាប់ថា​ កូនប្រុសបានស្លាប់ដោយលេបថ្នាំកណ្តុរ។ចំពោះមរណភាពនេះក្រុមគ្រួសារមិនដឹងថាជនរងគ្រោះតូចចិត្តរឿងអីដែរ ព្រោះកន្លងមកក្រុមគ្រួសារក៏មិនដែលស្តីបន្ទោសឲ្យគេដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថាតាមការស្រាវជ្រាវពិនិត្យ ពីក្រុមគ្រូពេទ្យ សមត្ថកិច្ច​ជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយ​សារលេបថ្នាំកណ្តុរប្រាកដមែន​ រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕​

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print