ខេត្តបន្ទាយមានជ័យ: យុវជនម្នាក់ប៉ុនប៉ងធ្វើអត្តឃាយច្រើនដងមិនជាអ្វី លុះចុងក្រោយនេះ លេបថ្នាំកណ្តុរសម្លាប់ខ្លួនបានសម្រេចដូចបំណង។
ករណីនេះបង្កភ្ញាក់ផ្អើលនៅ រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលស្រុកសិរីសោភ័ណបានឲ្យដឹងថា
ជនរងគ្រោះឈ្មោះ ហុង ដា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ទាក់ទិនការធ្វើអត្តឃាតនេះឪពុកជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់កន្លងទៅធ្លាប់ប៉ុនប៉ង សម្លាប់ខ្លួនជាច្រើនលើករួចមកហើយ តែត្រូវបងប្អូនជួយទាន់ពេល។ លុះមកដល់វេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ គាត់បានឮសំឡេងកូនក្អួតជាច្រើនដង តែមិនបានចាប់អារម្មណ៍ថាកូនលេបថ្នាំកណ្តុរទេ។ ពេលក្អួតរួចកូនប្រុសគាត់បានឡើងទៅដេកនៅលើផ្ទះដេកម្នាក់ឯងបាត់ទៅ ហើយគាត់ក៏មិនបានចាប់អារម្មណ៍ដែរ។ លុះព្រឹកឡើងម៉ផង៧ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ គាត់ជាឪពុកបានទៅទិញអេដចាយ ស្រាប់តែប្អូនស្រីរបស់គាត់ទូរស័ព្ទប្រាប់ថា កូនប្រុសបានស្លាប់ដោយលេបថ្នាំកណ្តុរ។ចំពោះមរណភាពនេះក្រុមគ្រួសារមិនដឹងថាជនរងគ្រោះតូចចិត្តរឿងអីដែរ ព្រោះកន្លងមកក្រុមគ្រួសារក៏មិនដែលស្តីបន្ទោសឲ្យគេដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថាតាមការស្រាវជ្រាវពិនិត្យ ពីក្រុមគ្រូពេទ្យ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលេបថ្នាំកណ្តុរប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕