ភ្នំពេញ÷ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ក្នុងសប្តាហ៍នេះពីចក្រភពអង់គ្លេស ។
ស្ថានទូត អង់គ្លេស ប្រចាំ កម្ពុជា ឱ្យ ដឹង ថា នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង COVID19 ចំនួន ១០០ លានដូស ។ ចំនួនដូសដំបូងសម្រាប់ការបរិច្ចាគនេះគឺបានរៀបចំរួចរាល់ហើយ។
ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ក្នុងសប្តាហ៍នេះតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។
គ្មាននរណាម្នាក់មានសុវត្ថិភាព លុះត្រាតែយើងទាំងអស់គ្នាមានសុវត្ថិភាព៕
...
ដោយ៖ ស៊ុនហេង