ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ចាប់បញ្ជូនខ្លួន​ទៅ​តុលាការ​ ក្រោយសង្ស័យ​លួច​លក់ អចលនវត្ថុ​អ្នកដទៃ​

ចែករំលែក៖

ភ្នំពេញ​៖ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ទី​២៩​ ខែកក្កដា ឆ្នាំ​២០២១នេះ កម្លាំងនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី ពាក់ព័ន្ធ​បទល្មើសលួច​លក់​អចលនវត្ថុ​អ្នកដទៃ​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​បែក​បរ និង​ភូមិ​ស្វាយចេក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច​ជំនាញ​ បានឱ្យដឹងថា​ ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី​រូបនេះ ឈ្មោះ ខៀវ ផល្លី អាយុ​៥០​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់ លោក កេ​ត សុជាតិ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ប្រភពដដែល​ បានបន្ថែមទៀតថា​ ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី រូបនេះ បានធ្វើសកម្មភាពលួច​លក់​អចលនវត្ថុ​អ្នកដទៃ​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​បែក​បរ និង​ភូមិ​ស្វាយចេក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​កាលពី​អំឡុង ឆ្នាំ​២០១៤ ​ដល់​ឆ្នាំ​២០២១ តាម​មាត្រា​២៥៣​នៃ​ច្បាប់​ភូមិបាល​មក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕​ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print