ភ្នំពេញ, យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនចំនួន២ មានទឹកប្រាក់វិនិយោគទុន ១២,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩៧៣កន្លែង ! តាមរយៈក្រុមហ៊ុនវិនិយោគទុននេះ គឺមានទំនុកចិត្តមកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា!
សូមបញ្ជាក់ថា, តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។
២- SORTICS ALLIANCE CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៣៦កន្លែង៕
ដោយ, សុខ ខេមរា