កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ថៃ! ក្នុង​រយៈពេល​ ២៤ម៉ោងប៉ុណ្ណោះ​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ជិត​ ២ម៉ឺន​នាក់​ និងអ្នកជំងឺស្លាប់​ ១៦៥នាក់ទៀត

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation​ បានដកស្រង់ចេញផ្សាយប្រភពពីក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា៖ តាមរាយការណ៍របស់អាជ្ញាធរមូលដ្ឋានស្តីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ​ គិតត្រឹមក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ​មានរហូតដល់ទៅចំនួន ១៧,៦៦៩ករណី ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត​ និងអ្នកជំងឺចំនួន ១៦៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។

ជាក់ស្ដែង​ក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៧,៤០៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៦១ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ៩,៧៩៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរជម្រាបដែរថា​ ប្រទេសថៃ​ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៥៦១,០៣០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៥៦២នាក់ និងអ្នកជាសះស្បើយ ៣៧០,៤៧២នាក់​ គិត​រហូតមកទល់ពេលនេះ។

ដោយឡែក​ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញ ប្រទេសមួយនេះ​ បានទទួលស្គាល់ថា ខ្លួនមានភាពយឺតយ៉ាវខ្លាំង ដោយគិតត្រឹមចុងសប្តាហ៍មុននេះ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ,​ ក្នុងនោះប្រជាជន ៣.៦៥លាននាក់ (៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print