ខេត្តស្វាយរៀង: រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាងលក់បាយភូមិសាលាស្រុកចាស់ ទីតាំងTrue Money ពូវ៉ា ផ្ទះWing វេរលុយស៊ឹមសោភា អ្នកលក់ខោអាវ
និងតូបលក់ដូរស្រីនីត បើមានការសង្ស័យសូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ឱ្យដឹងទៀតថា អ្នកដែលមានវិជ្ជមានកូវីដ-១៩ គឺទី១-មានស្ដ្រីឈ្មោះ រ័ត្ន ផល្លា អាយុ៦៩ឆ្នាំ មុខរបរអ្នកលក់បាយ និងស្រ្តីឈ្មោះ ព្រំ ស៊ីណា អាយុ៤០ឆ្នាំ មុខរបរអ្នកលក់បាយ រស់នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង
និងទីតាំងផ្ទះTrue Money ពូវ៉ា គិតចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
ទី២-ស្រ្តីឈ្មោះ ស៊ឹម សោភា អាយុ ២៤ឆ្នាំ មុខរបរអ្នកលក់ដូរ រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ និងទីតាំងផ្ទះWing វេរលុយ ស៊ឹម សោភា គិតចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
ទី៣-មានស្រ្តីឈ្មោះ សៅ សុខា អាយុ ៣១ឆ្នាំ មុខរបរអ្នកលក់ខោអាវ រស់នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង និងហាងសុខា ក្នុងផ្សារវាលយន្ត គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
ទី៤-ស្រ្តីឈ្មោះ ឌុច រ៉ាណា អាយុ ២៣ឆ្នាំ មុខរបរអ្នកលក់ដូរ និងស្រ្តីឈ្មោះ នេត ជុប អាយុ ៥៩ឆ្នាំ រស់នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀងនិងតូបលក់ដូរស្រីនីត គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ យឺម សុថាន