រថយន្ដដឹកខ្សាច់​ បុកនិងកិនម៉ូតូហុងដាឌ្រីម​នៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានបោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៏​ បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ​​ត្រូវរថយន្ដដឹកខ្សាច់បុកពីមុខពេញទំហឹងនិងកិនអូសជាង៥០ម៉ែត្រ​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ។ 

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹកថា​មុនពេលកើតហេតុគេឃើញរថយន្ដដឹកខ្សាច់មួយគ្រឿងម៉ាកហុីយ៉ាន់ដាយ​ ពណ៌លឿង​ ពាក់ស្លាកលេខភ្នំពេញ3F-7419​ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណះពេលមកដល់ចំណុចកើតហេតុក៏បុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរី២០២០ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1 -V6274 ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសគ្នាពីជើងមកត្បូងពេញទំហឹងនិងកិនម៉ូតូអូសជាង៥០ម៉ែត្ររងការខូចខាតទាំងស្រុង ចំណែកជនរងគ្រោះបានបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៏​ ។ 

​ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះទៅធ្វើការវាសវែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់​ ។ ចំណែកសពត្រូវបានប្រគល់ឲ្យទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​៖ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print