ភ្នំពេញ៖ ដោយមានការណែនាំពីលោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចាត់អោយមន្ត្រីក្រោមឱវាទដឹកនាំកម្លាំងចុះណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលប្រកបអាជីវកម្មលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ដូរទំនិញ លក់គ្រឿងស្រវឹងនាពេលយប់ អោយចូលរួមអនុវត្ត ចរាចរលេខ០៤/សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជានិងសេចក្តីសម្រេចលេខ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕ ដោយ៖ ចន្ទ លីហ្សា