កម្លាំងចម្រុះខណ្ឌមានជ័យចុះហាមឃាត់ទីតាំងអាហារដ្ឋាន​សម្រស់បុប្ផា២៧១ដែលល្មើ សបម្រាមគោចរ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងចម្រុះ​ នៃគណៈបញ្ជាការឯកភាខណ្ឌមានជ័យ​ បានចុះហាមឃាត់និងបិទទីតាំង​អាហារដ្ឋាន​ សម្រស់បុប្ផា២៧១​ ដែលមិនអនុវត្តន៍តាមវិធានការរដ្ឋបាល​រាជធានីភ្នំពេញ​ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

សមត្ថកិច្ចបានបញ្ចាក់ថា​ ដេីម្បីអនុវត្តន៍តាមវិធានការរដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឲ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ អនុវត្តចាប់ពីម៉ោង ២៣៖៥៩នាទីយប់ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១​ គឺកម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ​ បានចុះល្បាតក្នុងភូមិសាស្ត្រ​ ក៏ឃេីញមានទីតាំងខាងលេីមិនអនុវត្តន៍តាម​ ទេីបធ្វេីការចុះហាមឃាត់​ និងបិតជាបណ្ដោះអាសន្ន ។ ដោយឡែកចំពោះម្ចាស់ទីតាំង​ និងភ្ញៀវដែលចូលទៅអង្គុយផឹកសុី​ គឺអាជ្ញាធរធ្វេីការអប់រំ​ ធ្វេីកិច្ចសន្យា​ រួចឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន​

គួរបញ្ចាក់ថា​ ការដាក់ចេញជាបទបញ្ជាឲ្យគណៈបញ្ជាការឯកភាពទាំង១៤ អនុវត្តឱ្យបានម៉ឹងម៉ាត់ខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ Video Conference ក្រោមអធិបតីលោក ឃួង ស្រេង ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print