ចិនបន្តកាន់កាប់កំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកគិតត្រឹមព្រឹកថ្ងៃទី៣០ កក្កដានេះ

ចែករំលែក៖

ប្រទេសចិនបានវ៉ាម្ចាស់ផ្ទះជប៉ុនឈរលើគេក្នុងចំណោមប្រទេសដែលចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ គិតត្រឹមថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១៥, ប្រាក់៧គ្រឿង និងសំរិទ្ធិ១០គ្រឿង។

ចំណែកប្រទេសដែលកំពុងឈរលេខ២នោះគឺម្ចាស់ផ្ទះជប៉ុន១៥គ្រឿង, ប្រាក់៤គ្រឿង និងសំរិទ្ធិ៦គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរលំដាប់លេខ៣ ទទួលបានមេដាយមាស១៤គ្រឿងដូចគ្នា, ប្រាក់១៥គ្រឿង និងសំរិទ្ធិ១១គ្រឿង។

រីឯរុស្ស៊ី ឈរលេខ៤ដណ្តើមបានមេដាយមាស៨, ប្រាក់១២ និងសំរឹទ្ធិ៩ ខណៈលេខ៥ បានទៅលើអូស្រ្តាលី ដណ្តើមបានមដាយសរុប២០គ្រឿង មាស៨ ប្រាក់២ និងសំរឹទ្ធិ១០, លេខ៦បានទៅលើចក្រភពអង់គ្លេស ដណ្តើមបានមេដាយសរុប១៩គ្រឿង មាស៥ ប្រាក់៧ និងសំរឹទ្ធិ៧ និងកូរ៉េខាងត្បូងឈរលេខ៧ ដណ្តើមបានមេដាយសរុប១២គ្រឿង មាស៤ ប្រាក់៣ និងសំរឺទ្ធិ៥គ្រឿង។

ដោយឡែកប្រទេសនៅតំបន់អាស៊ានមិនទាន់មាន​អ្វីប្រែប្រួលនៅឡើយទេគឺប្រទេសមកពីតំបន់អាស៊ានចំនួន៣ប្រទេសប៉ុណ្ណោះ ដែលដណ្តើមបានមេដាយក្នុងនោះមានប្រទេសថៃដណ្តើមបានមេដាយមាសលើវិញ្ញាសាតេក្វាន់ដូ, ប្រទេសហ្វីលីពីនដណ្តើមបានមេដាយមាសលើវិញ្ញាសាលើកទម្ងន់១គ្រឿង និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ និងសំរិទ្ធិ១ ៕ (រូបភាព៖ Olympics.com)ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print