ទីផ្សារបាល់ទាត់អឺរ៉ុបរងផលប៉ះពាល់៣.៤ពាន់លានផោន ដែលមិនធ្លាប់មានរយៈពេលជាង១ទសវត្ស

ចែករំលែក៖

យោងតាមក្រុមហ៊ុនហិរញ្ញវត្ថុ Deloitte ដែល BBC Sport យកមកចុះផ្សាយបានឱ្យដឹងថា បាល់ទាត់តំបន់អឺរ៉ុបកំពុងចាប់ផ្តើមមើលឃើញពីទំហំនៃផលប៉ះពាល់ហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតដូវីដ-១៩រីករាលដាលបន្ទាប់ពីការធ្លាក់ចុះប្រាក់ចំណូលចំនួន៣,៤ពាន់លានផោនក្នុងឆ្នាំ២០១៩-២០២០ ។

ប្រាក់ចំណូលសរុបបានធ្លាក់ចុះដល់២២.១ពាន់លានផោនដោយលីកបាល់ទាត់នៅអឺរ៉ុបភាគច្រើនត្រូវបញ្ឈប់នៅខែមីនា ឆ្នាំ២០២០ មុននឹងបន្តលេងដោយគ្មានអ្នកគាំទ្រ។ វាគឺជាការកាត់បន្ថយដំបូងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨-២០០៩ ។

របាយការណ៍ដដែលបានបង្ហាញថា “មានតែករណីភាគច្រើននៃការរងឥទ្ធិពលរបស់ Covid-19 ក្នុងរយៈពេល៣ខែប៉ុណ្ណោះ។ វានឹងមានរយៈពេលជាច្រើនឆ្នាំមុនពេលផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុពេញលេញនៃការរីករាលដាលជំងឺ Covid-19 លើបាល់ទាត់អឺរ៉ុប។ ប៉ុន្តែឥឡូវនេះចាប់ផ្តើមមើលឃើញពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលជំងឺរាតត្បាតបានកើតមានចំពោះក្លិបនៅអឺរ៉ុប”។

ការត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្រុមហ៊ុន Deloitte បានបង្ហាញថា ក្លិបនៅទូទាំងផ្នែកទាំងបីរបស់លីកបាល់ទាត់អង់គ្លេសបានរាយការណ៍ពីការកាត់បន្ថយប្រាក់ចំណូលរួមគ្នាចំនួន១៣% (១៥០លានផោន) មក៩៤៣លានផោន។

ក្រុមហ៊ុន Deloitte បានបង្ហាញរបាយការណ៍កាលពីខែមិថុនាថា ប្រាក់ចំណូលរួមសម្រាប់ក្លិបនៅ Premier League ក្នុងឆ្នាំ ២០១៩-២០២០ បានធ្លាក់ចុះប្រហែល១៣% (៦៤៨លានផោន) មក៤.៥ពាន់លានផោន។

នៅពេលបញ្ចូលគ្នាជាមួយលីកធំៗ៥ផ្សេងទៀតរបស់អឺរ៉ុប ការធ្លាក់ចុះប្រាក់ចំណូលកើនឡើងគឺ១១% (១.៨ពាន់លានផោន ដល់១៣.២ពាន់លានផោន)។

របាយការណ៍បានបញ្ជាក់ថា ខណៈដែលក្លិបលីកទី២របស់អង់គ្លេសបានបង្ហាញនូវភាពមិនច្បាស់លាស់ពីតួលេខ ស្ទើរតែពេញមួយរដូវកាលដោយគ្មានប្រាក់ចំណូលថ្ងៃប្រកួត (២០២០-២០២១) នឹងកំពុងមានការព្រួយបារម្ភពីការរងផលប៉ះពាល់ផងដែរ។

ទោះយ៉ាងណាជាមួយនឹងក្លិបនៅជុំវិញទ្វីបអឺរ៉ុបសង្ឃឹមថា នឹងទទួលបានការស្វាគមន៍ពីសំណាក់អ្នកគាំទ្រដែលមានសមត្ថភាពចាប់ពីដើមរដូវកាលថ្មីនេះធ្វើឲ្យហិរញ្ញវត្ថុរបស់ក្លិបនឹងមានភាពប្រសើរឡើង ៕ (រូបភាព ៖ BBC Sport) ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print