ភ្នំពេញ៖ អាជ្ញាធរខណ្ឌ ទាំង១៤ បានចុះអនុវត្តតាមការណែនាំ និងបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែល បានបញ្ជាទៅឲ្យគណៈបញ្ជាការឯកភាពខណ្ឌ ទាំង១៤ខណ្ឌ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ ចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងនោះ ឃើញថា នៅរាត្រីថ្ងៃទី២៩ កក្កដាឆ្នាំ ២០២១នេះ អាជ្ញាធរគ្រប់ខណ្ឌបានចុះអប់រំផ្សព្វផ្សាយសេចក្តីសំរេចនៃការ បិទបម្រាមគោចរពីម៉ោង ៩យប់ដល់ម៉ោង០៣ទៀបភ្លឺនេះ យ៉ាងសកម្ម តែមិនមានការឃាត់ឬផាកពិន័យឡើយ ពោលគឺគ្រាន់តែអប់រំណែនាំណែនាំប៉ុណ្ណោះ។
អនុវត្តតាមបទបញ្ជានេះ សម្រាប់រដ្ឋបាល
ខណ្ឌពោធិ៍សែនជ័យ ក៏មិនខុសពីខណ្ឌដទៃដែរ នៅរាត្រីថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២១នេះ ក្រោមការបញ្ជាផ្ទាល់ពីលោក ហែមដារិទ្ធ ប្រធានបញ្ជាការ ឯកភាពខណ្ឌ បានចាត់ ចែងកម្លាំងជាពីរក្រុមដឹកនាំដោយអភិបាលរង ដើម្បីចុះអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវក្នុងដែនដីរបស់ខ្លួនឱ្យចូលរួមអនុវត្តនូវបម្រាមគោចរដែលត្រូវហាមឃាត់ចាប់ពីម៉ោង ៩យប់រហូតដល់ម៉ោង០៣ ទៀបភ្លឺ គិតចាប់ពីថ្ងៃទី ៣០ ខែកក្កដានេះរហូតទៅដែលមានរយៈពេល១៤ថ្ងៃ។
លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំក្រុម ០១ ចុះទៅអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងតំបន់ចោមចៅពោធិចិនតុងនឹងផ្លូវសហព័ន្ធរុស្ស៊ីបានប្រាប់ឲ្យដឹងថា យប់នេះនេះគ្រាន់តែជាការអប់រំផ្សព្វផ្សាយឱ្យបងប្អូនបានជ្រាបកាន់តែច្បាស់អំពីព័ត៌មានដែលត្រូវអនុវត្តនូវបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។
ដោយឡែកខណ្ឌកំបូលអនុវត្តន៌តាមចរាចរលេខ ០៤សរ របស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចលេខ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ។ យប់ថ្ងៃទី២៩ កក្កដា លោកសេង គន្ធ អភិបាលរងខណ្ឌតំណាងឲ្យ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះណែនាំ បងប្អូនប្រជាពលរដ្ឋ បេីកអាហារដ្ឋាន,លក់ដូរទំនិញៗ…ឲអនុវត្តន៌តាមចរាចរលេខ០៤០សរនិងសេចក្តីសម្រេចលរខ២៤៩/២១ សសរ (ចាប់ពីម៉ោង២៣.៥៩ នាទី-ម៉ោង៣.០០ភ្លឺ គឺបិទបំរាមគោលចរ ចាប់ពីថ្ងៃ២៩ .០៧.២០២១) ។ ២៩.០៧ .២០២១តែចាប់ពីយប់ថ្ងៃទី ៣០ ខែកក្កដា ២០២១នេះទៅ អាជ្ញាធរមានសមត្ថកិច្ចនឹងចាប់អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យការអនុវត្តបម្រាមគោចរនេះមានប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩បំលែងថ្មី (ដែលតា) រយៈពលរដ្ឋចំណាកស្រុកមកពីបរទេស។
ចំណែកនៅខណ្ឌ ច្បារអំពៅ,ខណ្ឌចំការ មន, ខណ្ឌមានជ័យនិងខណ្ឌទួលគោក គណៈ បញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចុះក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសចុះទៅតំបន់ដែលក្រុមការងារសង្ស័យថា មានហានិភ័យខ្ពស់ ក្នុងនោះ ក្រុមការងារបានណែនាំដោយផ្ទាល់ពីសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយចាប់ពីម៉ោង៩និង០០នាទីដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ដោយមិនមានការលើកលែង ។ ក្នុងនោះ នៅរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារប្រចាំការរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៏បានចុះផ្សព្វផ្សាយសារាចរស្តីពីការដាក់ចេញយុទ្ធនាកាព្រងឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះផងដែរ ដោយបានណែនាំដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានបណ្តោះអាសន្នចំនួនមាន១២ទីតាំង៕
ដោយ៖ សំរិត