ក្រសួងសុខាភិបាលប្រកាសស្ដីពីការ ដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ​ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ !

ចែករំលែក៖

ភ្នំពេញ, រដ្ឋមន្ត្រីក្រសួងសុខាភិបាល
និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បញ្ជាក់ពីការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ​ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ !
សម្រេច :
ប្រការ១ …ត្រូវបានដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ ក្នុងភូមិសាស្ត្រខេត្ត បាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង កោះកុង ព្រះស៊ីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀង ។

ប្រការ២ …អភិបាល នៃគណៈអភិបាលខេត្ត ត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្ត្រខេត្ត នីមួយៗ។

ប្រការ៣….បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ ប្រការ៤ …ខុទ្ទកាល័យក្រសួងសុខាភិបាល អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេស សុខាភិបាល អគ្គាធិការដ្ឋានក្រសួងសុខាភិបាល គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ អនុគណៈកម្មការនានាចំណុះឱ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លេខាធិការដ្ឋានរបស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសុខាភិបាល ត្រូវអនុវត្តតាមប្រកាស នេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print