អាជ្ញាធរ​សុខាភិបាល​ថៃ៖​ នៅតែបន្ត​រកឃើញ​អ្នកឆ្លងកូវីដ-១៩ ជាង ១៧ម៉ឺន​នាក់​ ក្នុង​មួយ​ថ្ងៃ​,ខណៈ​អ្នកជំងឺកូវីដ​ស្លាប់ ១១៧នាក់ទៀត​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ នៅព្រឹកថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19ថ្មីៗ​ រហូតដល់ទៅចំនួន ១៧,៣៤៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ​ និងអ្នកជំងឺចំនួន ១១៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។

បើតាមក្រសួងសុខាភិបាលថៃ ក៏បានបញ្ជាក់បន្ថែមថា៖​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៦,៦៦៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៦៨១ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១០,៦៧៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា ប្រទេសថៃ​ គិត​រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៥៧៨,៣៧៥ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៧៩នាក់ និងអ្នកជាសះស្បើយ ៣៨១,១៧០នាក់។

ជាមួយគ្នានេះ​ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសថៃ​ បានទទួលស្គាល់ថា ខ្លួនមានភាពយឺតយ៉ាវខ្លាំង ដោយគិតត្រឹមចុងសប្តាហ៍មុននេះ​ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ៣.៦៥លាននាក់ (៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print