ខេត្តកំពង់ចាម, ករណីជាសះស្បើយចំនួន ៧១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៥នាក់ ក្នុងនោះ ក្រុងកំពង់ចាម ១២នាក់, ស្រុកកំពង់សៀម ០៩នាក់, ស្រុកកងមាស ០១នាក់ ស្រុកចំការលើ ០១នាក់, ស្រុកជើងព្រៃ ០៦នាក់, ស្រុកបាធាយ ០៥នាក់, ស្រុកព្រៃឈរ ០៥នាក់, ស្រុកស្ទឹងត្រង់ ១០នាក់, ស្រុកស្រីសន្ធរ ០៣នាក់ និងមកពីរាជធានីភ្នំពេញ ០២នាក់ ខេត្តក្រចេះ ០១នាក់ ក្នុងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណ៏ជាសះស្បើយចំនួន ៧១នាក់ (សរុបចំនួន២.៩២៦នាក់)។ អ្នកជំងឺទាំង ៧១នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យ ព្រះសីហនុ។ ជាមួយគ្នានេះ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៥នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងប្រជាពលរដ្ឋដែលមានការសង្ស័យ ចំនួន១,១១៩ នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៥៥នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត បានបញ្ជូនអ្នកជំងឺទាំង ៥៥នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាល កម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ (អ្នកកំពុងសម្រាកព្យាបាលចំនួន ៨២៥នាក់) និងបន្តស្រាវជ្រាវរកអ្នក ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្ដៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ“៣កុំ ៣ការពារ និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
ដោយ, អ្នកប្រមាញ់