ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ ស្រឡាញ់ជីវិតខ្លួនឯង និងជីវិតអ្នកដ៏ទៃ និងសូមបើកបរប្រុងប្រយ័ត្នផង! បើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា , នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់១០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ប្រជែង, ស្រវឹង, មិនប្រកាន់ស្តាំ និងមិនគោរពសិទ្ធិ។
សូមរំឮកថា, ត្រូវទន្ទិញពាក្យថា,
-ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!
-ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព!
-បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់!
-គោរពសញ្ញាចរាចរណ៍ បើកបរសុវត្ថិភាព!… នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកន្លងទៅ ៕
...