ភ្នំពេញ៖នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, អគារ The Bridge Resident ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ ដោយបានប្រើប្រាស់ជណ្ដើរយន្តឡើងទៅជាន់ទី១៨ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ អគារ The Bridge Resident ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖៤៥ ដល់ ០៩៖៥៥ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ ដោយបានប្រើប្រាស់ជណ្ដើរយន្តឡើងទៅជាន់ទី១៨។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ , សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា