ចិនប្រឈមការឆ្លងរាលដាលកូវីដ១៩ ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន តាំងពីការឆ្លងនៅទីក្រុងវូហាន

ចែករំលែក៖

រលកនៃការឆ្លងរាលដាលកូវីដ១៩ បានផ្ទុះឡើងជាថ្មីនៅទីក្រុងណានជីង ហើយឆ្លងរាលដាល ដល់ខេត្តចំនួន ៥និងទីក្រុងប៉េកាំង ។ ប្រព័ន្ធផ្សព្វផ្សាយ ចិនបានចាត់ទុកថានេះជារលកឆ្លងកូវីដ១៩ ថ្មីទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្រោយការឆ្លងនៅទីក្រុងវូហាន។
សារព័ត៌មាន BBC បានផ្សាយថា មានករណីឆ្លងកូវីដ១៩ ថ្មីចំនួន ២០០ករណីលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុង ណានជីងកាលពីថ្ងៃទី២០ខែកក្កដា។ អាកាសយានដ្ឋានណានជីង ត្រូវផ្អាកការហោះហើរ រហូតដល់ថ្ងៃទី១១ខែសីហា។ អាកាសយានដ្ឋានណានជីងរងការថ្កោលទោសយ៉ាងខ្លាំង ដោយសារតែការគ្រប់គ្រងខ្វះការយកចិត្តទុកដាក់។
មន្ត្រីក្នុងតំបន់ក៏បានប្រកាសថា បានធ្វើតេស្តជាទ្រង់ទ្រាយធំនៅទីក្រុងណាន់ជីង។ សារព័ត៌ស៊ីនហួរបានផ្សាយថា ពលរដ្ឋ៩,៣លាននាក់នៅក្នុងទីក្រុងណានជីងបានធ្វើតេស្តកូវីដ ១៩ ។ ករណីឆ្លងរាលដាលកូវីដ១៩ នៅខេត្តណានជីង ក្រោយមានការជួបជុំគ្នា ប្រមាណ២០០០នាក់ចូលរួមនៅក្នុងកម្មវិធីប្រគំតន្ត្រីនៅថ្ងៃទី២២ខែកក្កដា។ ក្រុមអ្នកដែលចូលរួមគឺជាក្រុមមនុស្សប្រឈមករណីឆ្លងកូវីដ១៩ ខ្ពស់ ។
មន្ត្រីចិនបានឲ្យដឹងថា ការផ្ទុះកូវីដ១៩ ផ្ទុះថ្មីគឺជាប់ពាក់ព័ន្ធវីរុសបម្លែងខ្លួនថ្មី Delta ដែលបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ។
គិតមកដល់ពេលនេះមានពលរដ្ឋនៅ១៣ទីក្រុង ក្នុងប្រទេសចិន ក្នុងនោះមានទីក្រុងណានជីងនិងប៉េកាំង។ មន្ត្រីគ្រប់គ្រងក្នុងជំងឺឆ្លងចិនបានឲ្យដឹងថាការឆ្លងកូវីដ ១៩ ថ្មីគឺស្ថិតនៅក្នុងតំណាក់កាលដំបូងអាចនិងគ្រប់គ្រងបានក្នុងពេលឆាប់ៗខាងមុខ ៕ដោយ៖ធីរីណា

រូបថត៖CNN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print