ខេត្តកំពង់ចាមៈ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំ ជាន់លើមានកិច្ចប្រជុំត្រួតពិនិត្យស្តីពីការអនុវត្តន៍ច្បាប់ចរាចរកន្លងមក និងការងាររដ្ឋបាលមួយចំនួននៅក្នុងផែនសណ្តាប់ធ្នាប់ ក្រោមអធិបតីភាពលោកឩត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកស្នងការរង ផែនសណ្តាប់ធ្នាប់ លោកនាយ-នាយរង ការិយាល័យ ចរាចរជើងគោក ចរាចរជើងទឹក មន្រ្តីជំនាញកាន់របាយការ និងបញ្ជីគណនេយ្យ អធិការរង នាយផ្នែកសណ្តាប់ធ្នាប់
មន្រ្តីជំនាញដែលកាន់បញ្ជីគណនេយ្យ សរុបចំនួន ៤៥នាក់។
ក្នុងកិច្ចប្រជុំលោកស្នងការបានពន្យល់ណែនាំ និងបង្រៀនរបៀបទូទាត់បញ្ជីគណនេយ្យ ដល់មន្ត្រីចរាចរអោយមានសមត្ថភាពឈានទៅធ្វើតារាងគណនី ងាយស្រួលទូទាត់សាច់ប្រាក់នៅក្នុងធនាគារ។
លោកក៏បានបញ្ជាក់ថា តើគោលដៅតាមបណ្តាស្រុកមានបំណុលនៅសល់ប៉ុន្មាន ដើម្បីរៀបចំផ្តល់ដំណឹងដល់បងប្អូនប្រជាពលរដ្ឋតាមរយៈផេកហ្វេសបុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលតម្រូវឲ្យពួកគាត់មកបង់ជៀសវាងការមិនមកបង់ ដែលត្រូវអនុវត្តតាមនីតិវិធីបញ្ជូនទៅតុលាការ។
ជាចុងក្រោយលោកឩត្តមសេនីយ៍ស្នងការ សំណូមពរអោយមន្ត្រីចរាចរ៖-មានក្រមសីលធម៌ អាវសម្លៀកបំពាក់ឲ្យសមជានគរបាលជាតិ-ធ្វើការផ្លាស់ប្តូរទីតាំង បង្កើតក្រុមជំនាញក្នុងការអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី និងបន្ថែមវេន ល្ងាច-យប់ ៕ ដោយនគរបាលខេត្ត