ភ្នំពេញ, នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,
ហាងកាហ្វេ Coffee Today ដែលមានទីតាំងចូលតាមក្លោងទ្វាវត្តស្ងួនពេជ្យ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបកាហ្វេនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាងកាហ្វេ Coffee Today ដែលមានទីតាំងចូលតាមក្លោងទ្វាវត្តស្ងួនពេជ្យ ផ្លូវបេតុង ផ្ទះលេខ១៤៥ ភូមិស្ងួនពេជ្យ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅ
ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៨៖២០ ដល់ ១៣៖១៥ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបកាហ្វេនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា