ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមទប់ស្កាត់ និងបញ្ឈប់សកម្មភាពគាស់កាយទ្វារទឹកជាបន្ទាន់

ចែករំលែក៖

ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមទប់ស្កាត់ និងបញ្ឈប់សកម្មភាពគាស់កាយទ្វារទឹកជាបន្ទាន់
ភ្នំពេញៈ​ រាជរដ្ឋាភិបាល បានចំណាយធនធានយ៉ាងច្រើន ដើម្បីស្តារ និងកសាងអាងទឹក ក្នុងគោលគោលបំណងកាត់បន្ថយជំនន់ និងថែរក្សាទឹកទុកបម្រើឲ្យការស្រោចស្រព ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជម្រកនៃជីវៈចម្រុះគ្រប់ប្រភេទ… ។ ប៉ុន្តែ ជាប្រការគួរឲ្យសោកស្តាយ ដោយសារថា នាពេលបច្ចុប្បន្ន មានជនខិលខូចខ្លះ ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច នៅតែបន្តសកម្មភាពអសកម្ម គាស់បំផ្លាញទ្វារទឹក បង្ហូរទឹកចោល ឬបូមបាចពង្រីង… ដើម្បីចាប់ត្រី ឬយកផ្ទៃអាងទៅធ្វើស្រែ ។ល។
ដោយពុំបានគិតដល់ផលប្រយោជន៍រួមឡើយ ។
ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមទប់ស្កាត់ និងបញ្ឈប់សកម្មភាពអសកម្មទាំងនេះជាបន្ទាន់ និងសូមចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីឲ្យសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលបានកសាងឡើង បានជាប្រយោជន៍សាធារណៈយូរអង្វែង ៕សុខ​ ខេមរា

image image image image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print