លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញពីលទ្ធផលនៃការងារបង្កបង្កើនផលរដូវវស្សា គិតមកត្រឹមថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ !

ចែករំលែក៖

ភ្នំពេញ, លោករដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ វេង សាខុន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញពីលទ្ធផលនៃការងារបង្កបង្កើនផលរដូវវស្សា គិតមកត្រឹមថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ !

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា,
១. ដំណាំស្រូវ
១.១. ការងារភ្ជួររាស់ដី
សម្រេចបាន ២ ៥៥០ ៨៦៤ ហ.ត ស្មើនឹង ៩៧,៧៦% នៃផែនការ ២ ៦០៩ ០៦៥ ហ.ត (លឿនជាងឆ្នាំ២០២០ ចំនួន ៩៩ ២៧៤ ហ.ត) ក្នុងនេះ៖
– ភ្ជួររាស់ដោយគ្រឿងយន្ត សម្រេចបាន ២ ៥៣៥ ០២២ ហ.ត ស្មើនឹង ៩៩,៣៨%
– ភ្ជួរដោយគោ/ក្របី មានចំនួន ១៥ ៨៤២ ហ.ត ស្មើនឹង ០,៦២% ។
១.២. ការងារព្រួស និងស្ទូង
សម្រេចបានចំនួន ២ ៤៥៣ ២៩៤ ហ.ត ស្មើនឹង ៩៤,០៣% នៃផែនការ ២ ៦០៩ ០៦៥ ហ.ត (លឿនជាងឆ្នាំ២០២០ ចំនួន ១៦៦ ១៣៦ ហ.ត), ក្នុងនេះ៖
– ស្រូវស្រាលសម្រេចបាន ៨៣៤ ៧៣២ ហ.ត,
– ស្រូវកណ្តាល ១ ១៦៣ ០៧៦ ហ.ត,
– ស្រូវធ្ងន់ ៤១៣ ៣៩៦ ហ.ត,
– ស្រូវចំការ ១៩ ៤៤៤ ហ.ត,
– ស្រូវឡើងទឹក ២២ ៦៤៦ ហ.ត ។
១.៣. ការងារប្រមូលផលស្រូវរដូវវស្សា
សម្រេចបានចំនួន ១២៣ ១៧៣ ហ.ត ស្មើនឹង ៥,០២% នៃផ្ទៃដីដែលបានអនុវត្តន៍សរុប (លឿនជាងឆ្នាំ២០២០ចំនួន ៥៥ ៨៣៦ ហ.ត) ដែលក្នុងនេះ៖
– ទទួលបានទិន្នផលជាមធ្យមចំនួន ៤,០៨៨ តោន/ហ.ត និង
– បរិមាណផលចំនួន ៥០៣ ៥១៩ តោន ។
២. ដំណាំសាកវប្បកម្ម រយៈពេលខ្លី
សម្រេចបានចំនួន ៤៨ ២០៧ ហ.ត ស្មើនឹង ៨៧,៧០ % នៃផែនការចំនួន ៥៤ ៩៦៦ ហ.ត (យឺតជាងឆ្នាំ២០២០ ចំនួន ១ ៣៣៥ ហ.ត) ដែលក្នុងនេះមានដំណាំសំខាន់ៗ ដូចជា៖
– ពោតសចំនួន ១១ ៩៨២ ហ.ត,
– ដំឡូងជ្វាចំនួន ២ ៥៣៤ ហ.ត និង
– បន្លែគ្រប់មុខចំនួន ៣០ ៦៦៧ ហ.ត ។
៣. ដំណាំឧស្សាហកម្ម រយៈពេលខ្លី
សម្រេចបាន ៧៣១ ៣០៧ ហ.ត ស្មើនឹង ៨៩,២២ % នៃផែនការចំនួន ៨១៩ ៦២៩ ហ.ត (លឿនជាងឆ្នាំ២០២០ ចំនួន ២ ១២៧ ហ.ត) ដែលមានដំណាំសំខាន់ៗ ដូចជា៖
– ពោតក្រហមចំនួន ៧២ ៧៣៦ ហ.ត,
– ដំឡូងមីចំនួន ៦០១ ៣៤៦ ហ.ត,
– សណ្តែកបាយចំនួន ១៥ ២៤៩ ហ.ត,
– សណ្តែកដីចំនួន ៥ ៦៧៦ ហ.ត,
– សណ្តែកសៀងចំនួន ១២ ២២៥ ហ.ត និង
– អំពៅចំនួន ១១ ៣៨៥ ហ.ត ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print