អភិបាលស្រុករំដួលច្រានចោលការចោទប្រកាន់លើរូបលោកថាបានកិបកេងប្រាក់ឧបត្ថម្ភផ្សេងៗដោយសារតែមានអ្នកខ្លះមិនពេញចិត្តនឹងរូបលោក 

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សុខា រ៉ាម អភិបាលស្រុករំដួលបានច្រានចោលការចោទប្រកាន់លើរូបលោកថាបាន
កិបកេងប្រវ័ញ្ចប្រាក់ឧបត្ថម្ភផ្សេងៗ ដោយរូបលោកតែងតែបានអនុវត្តតាមគោលការណ៍ណែនាំនានារបស់ថ្នាក់លើ ជាពិសេសគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត ទាំងកិច្ចការងាររដ្ឋបាលនិងការងារសង្គម។
ការច្រានចោលបែបនេះរបស់លោកអភិបាលស្រុករំដួលគឺបានធ្វើឡើងនារសៀលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១។
លោកបន្តថា រដ្ឋបាលស្រុកតែងតែបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលមានជីវភាពខ្វះខាតនិងតែងបានផ្ដល់នូវសម្ភារ គ្រឿងឧបភោគបរិភោគនិងថវិកាដើម្បីសម្រួលដល់ជីវភាពរស់នៅទូទាំងស្រុក ។
ចពោះការងារខ្លះអនុវត្តទៅមានភាពខ្វះចន្លោះតិចតួចដែលជាហេតុធ្វើឱ្យអ្នកមួយចំនួនមិនពេញចិត្ត និងបានលើកឡើងជាការវាយប្រហារមកលើរដ្ឋបាលស្រុក ដោយពុំដឹងមូលហេតុច្បាស់លាស់ ។ ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលស្រុករំដួលតែងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងយកចិត្តទុកដាក់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះមានការផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល និងការដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលមានកូវីដ-១៩ នៅតាមមូលដ្ឋានជាប្រចាំ ។
មិនត្រឹមតែប៉ុណ្ណោះរដ្ឋបាលស្រុកតែងបានខិតខំទំនាក់ទំនងកៀរគរកម្លាំងមនុស្សធម៌នានាទោះជាសម្ភារក្ដីថវិកាក្តីដើម្បីជួយឧបត្ថម្ភដល់អ្នកដែលមានបញ្ហាជីវភាពក្នុងអំឡុងកូវីដ-១៩ដើម្បីជួយសម្រាលទុក្ខលំបាកនិងដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ៕

...

ដោយ៖  យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print