ភ្នំពេញ, នៅវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផឹកផ្លូវការយ៉ាងដូច្នេះថា, នាព្រឹកថ្ងៃទី៣១ ខែកក្កដា ជំនួយរបស់ភាគីចិនជាឧបករណ៍តេស្តជំងឺវីរុសកូវីដរហ័សចំនួន៣០ម៉ឺនប្រអប់ និងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន១លានដូសបន្តថែមទៀតដែលបញ្ជាទិញដោយរាជរដ្ឋាភិបាលកម្ពុជាបានមកដល់រាជធានីភ្នំពេញ។ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តថា, លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាបានអញ្ជើញទទួលនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ឧបករណ៍តេស្តជំងឺវីរុសកូវីដរហ័សខាងលើនេះ អាចរកឃើញលទ្ធផលវិជ្ជមានយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥នាទី ដែលអាចជួយដល់ការងារស្វែងរកជនសង្ស័យដាក់ដាច់ដោយឡែកនិងគ្រប់គ្រងបានយ៉ាងឆាប់រហ័ស អាចជួយកាត់បន្ថយអត្រានៃការឆ្លង និងអាចគ្រប់គ្រងការរីករាលដាលនៃជំងឺវីរុសមួយនេះផងដែរ។
គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ វ៉ាក់សាំងដែលភាគីចិនបានផ្តល់ជូនភាគីកម្ពុជាក្រោមជំនួយនិងការបញ្ជាទិញមានចំនួនសរុប ១៧.៧លានដូស៕
中国援柬新冠病毒快速抗原检测试剂盒和柬政府商采中国科兴疫苗运抵
7月31日上午,中方援柬的30万盒新冠病毒快速抗原检测试剂盒和柬政府商采的100万剂中国科兴疫苗运抵金边,柬卫生部国务秘书如松班等前往机场迎接。
该检测试剂可在15分钟内快速检出阳性病例,有助于对疑似人群进行早期分流和快速管理,减低感染率,控制疫情传播。
截至当日,中国向柬交付援助和商采新冠疫苗总数已达1770万剂。៕