“គោរួចទើបធ្វើក្រោល”វាយប្រហារហើយទើបការពារជាក្រោយ

ចែករំលែក៖

Brussels_immediate_3598858b

ប្រទេសនៅក្នុងតំបន់អឺរ៉ុបទាំងអស់ និងនៅជុំវិញពិភពលោកបានរឹតបន្ដឹងសន្ដិ សុខនៅតាមអាកាសយានដ្ឋាន និងស្ថានីយ រថភ្លើងដើម្បីការពារការវាយប្រហារកើត ឡើងជាថ្មីដោយនៅគ្រប់ទិសទីគ្រប់ច្រកល្ហកសុទ្ធតែប៉ូលិស និងក្រុមសន្ដិសុខ។ ប៉ុន្ដែការការពារនោះគ្មានន័យទៀតឡើយ ដោយសារតែវាបានកើតឡើងម្ដងជាពីរដងរួចទៅហើយក្នុងតំបន់អឺរ៉ុបគឺនៅ ប្រទេសបារាំង និងនៅប្រទេសបែលហ្ស៊ិក។ ទាំងនោះមិនខុសអ្វីពី “គោរួចទើបធ្វើ ក្រោល” នោះឡើយ។ ពលរដ្ឋអឺរ៉ុបមួយ ចំនួនបានលើកឡើងថា ប្រសិនបើមាន ការការពារតឹងតែងតាំងពីការវាយ ប្រហារនៅទីក្រុងប៉ារីស ប្រទេសបារាំង មកគឺគ្មានការវាយប្រហារជាលើកទីពីរ នៅបែលហ្ស៊ិកនោះឡើយ ។

ក្រោយការវាយប្រហារនោះបាន បង្ហាញឱ្យឃើញថា សន្ដិសុខនៅក្នុងតំបន់ អឺរ៉ុបមានភាពចន្លោះប្រហោងយ៉ាងខ្លាំងធ្វើឱ្យក្រុមអ៊ិហស្លាមបង្កើតរដ្ឋបង្កើតការ វាយប្រហារបានយ៉ាងងាយស្រួល រហូត ដល់២លើកក្នុងថ្ងៃតែមួយនៅបែលហ្ស៊ិក សម្លាប់មនុស្សរហូតដល់ទៅ៣៤នាក់ ។

នាយករដ្ឋមន្ដ្រីបារាំងបានប្រកាសថាអឺរ៉ុបស្ថិតក្នុងដំណាក់កាលនៃសង្គ្រាម។ មេដឹកនាំនៅអឺរ៉ុបបានជួបប្រជុំគ្នាជា បន្ទាន់មួយស្ដីពីសន្ដិសុខ និងដាក់ពង្រាយ កម្លាំងសន្ដិសុខនៅគ្រប់ទិសទី ។

ការវាយប្រហារនៅក្នុងប្រទេសបែល ហ្ស៊ិក គឺជាការវាយប្រហារចំកណ្ដាល បេះដូងអឺរ៉ុបបង្កការព្រួយបារម្ភយ៉ាងខ្លាំង ដល់សុវត្ថិភាពពលរដ្ឋ។ ក្រុមអ្នកវិភាគ បញ្ជាក់ថា អឺរ៉ុបចាំបាច់ត្រូវតែដាក់ ពង្រាយសន្ដិសុខច្រើនជាងនេះថែមទៀតនៅទីតាំងសំខាន់ៗដែលមានពលរដ្ឋកុះករ ដូចជាអាកាសយានដ្ឋាន ទីតាំងពាណិជ្ជ កម្មជាដើម ដែលប្រទេសអ៊ីស្រាអែល បានអនុវត្ដប្រកបដោយជោគជ័យជា ច្រើនឆ្នាំកន្លងមកហើយ ។

នៅកណ្ដាលទីក្រុងមូស្គូ រដ្ឋមន្ដ្រីចរា ចរណ៍រុស្ស៊ីលោក Maxim Sokolov បានឱ្យដឹងថា ក្រុមសន្ដិសុខរុស្ស៊ីនឹងវាយតម្លៃ ឡើងវិញពីសន្ដិសុខនៅតាមបណ្ដាអាកាស យានដ្ឋាន និងទីប្រជុំជននានា។ មិនថា នៅអឺរ៉ុបនោះឡើយគឺប្រទេសនៅក្នុងតំបន់ អាស៊ីក៏បន្ថែមកម្លាំងនៅតាមអាកាសយានដ្ឋានរបស់ខ្លួនផងដែរ ។

...

អាកាសយានដ្ឋានទីក្រុងសេអ៊ូលកូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែមីនា បានចេញ សេចក្ដីប្រកាសបន្ថែមកម្លាំងការពារ ៧០០នាក់ទៀត ត្រួតពិនិត្យសុវត្ថិភាព ជូនពលរដ្ឋ ដោយបានត្រួតពិនិត្យទាំង នៅក្នុងធុងសំរាប់ និងបន្ទប់ទឹកជាទី កន្លែងដែលក្រុមភេរវករតែងតែទុកចោល គ្រាប់បែកនៅទីនោះ។ ក្នុងពេលជាមួយ គ្នានេះដែរអាកាសយានដ្ឋានៅទីក្រុងមូស្គូ ក៏បានបង្កើនការការពារផងដែរ។ នៅក្នុង ប្រទេសឥណ្ឌាក៏ដូចជាប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ី ។ល។ បានបង្កើនការយាម ល្បាតត្រួតពិនិត្យសន្ដិសុខ ៕ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print